ភ្នំពេញ : នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍រម្លឹកឡើងវិញថា, ម្សឹលមុិញខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្ស ជូនមន្ត្រីរាជការ និងកងកម្លាំង
ប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់ អំពីពេលវេលាដែលបង្កឱយមានការភ័ន្តច្រឡំ។
សម្តេចតេជោ ហ៊ុនសែន បានលម្អិតថា, ខ្ញុំសូមបញ្ជាក់ជូនថាការដំឡើងបៀវត្តនិងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣។
សូមបញ្ជាក់ថា, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោហ៊ុនសែន មិនត្រឹមតែ ធ្វើអោយប្រទេសជាតិ រីកចម្រើន សន្តិភាព ពេញលេញ ប្រជាពលរដ្ឋសុខសាន្ដ ប៉ុណ្ណោះទេ គឺសម្តេចបាន នៅជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពិសេសបានតម្លើងប្រាក់បៀវត្សជូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ជាបន្តបន្ទាប់ និងជួយដល់ប្រជាពលរដ្ឋខ្វះខាត ក្នុងគ្រាសម័យជំងឺកូវីដ-១៩ វាយលុកកន្លងទៅ ៕
...
ដោយ : សុខ ខេមរា