ខេត្តកំពង់ចាម ៖ ថ្ងៃអង្គារ៍ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំកម្លាំងសហកាណ៍ជាមួយ អាជ្ញាធរស្រុកស្រីសន្ធរ អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កម្លាំងប៉ុស្តិ៍រនគរបាលរដ្ឋបាលបារាយណ៍ ចុះបង្រ្កាបបទល្មើសជលផលបានចំនួន១ករណី បំផ្លាញចោលវត្ថុតាងរួមមាន:
_លូស្បៃមុងចនួន១១មាត់
_របាំស្បៃមុងប្រវែង២៧៥មែត្រ
_បង្គោលឬស្សីចំនួន២២៥ដើម
_ចាក់លែងកូនត្រីចម្រុះទម្ងន់០៥គ.ក្រ នៅចំណុចបឹងវៀម ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ។
១/ ផ្នែករដ្ឋបាលជលផលកងមាសបានចុះត្រួតពិនិត្យ និងអធិការកិច្ចលើឧបករណ៍នេសាទ ដោយប្រើតាមកម្មវិធីស្មាតធូល (Smart Tools)បានចំនួន១៤ចំណុច៖
– ឧបករណ៍នេសាទដែលមានការអនុញ្ញាតចំនួន១៤ចំណុច នៅតាមដងទន្លេសាប ឃុំបាធាយ ស្រុកបាធាយ ។
២/ ផ្នែកវារីវប្បកម្មបានសហការ ជាមួយនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាពបានចុះត្រួតពិនិត្យនិងប្រមូលសំណាកត្រីសម្រាប់ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពផលិតផលជលផលនៅឃុំតាំងក្រាំង ស្រុកបាធាយនិងឃុំសូទិព្វ ស្រុកជើងព្រៃ ។
-បានធ្វើការត្រួតពិនិត្យទីតាំងស្រះចិញ្ចឹមត្រីព្រមទាំងយកសំណាកត្រីប្រាចំនួន២សំណាក។
-ជួបជាមួយអ្នកកែច្នៃត្រីងៀតនិងយកសំណាកត្រីងៀតចំនួន៥សំណាកសរុបចំនួន៧សំណាក។
៣/ ផ្នែកសហគមន៏នេសាទបានចុះគាំទ្រសម្របសម្រួល និងតាមដានការអនុវត្តសកម្មភាពរបស់សហគមន៍នេសាទគ្រួសារបីឃុំ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ៕
ដោយ៖អ្នកប្រមាញ់