ក្រោយពីទទួលបានអ្នកសារព័ត៌មានបានចុះផ្សាយថាមាន ទីតាំងដីឡូតិ៍(បាល់ទះ9) មួយកន្លែងដែលប្រជាពលរដ្ឋរាយការណ៍មកថាមានល្បែងស៊ីសងត្រូវបានអាជ្ញាធរខណ្ឌចំការមនបានចុះទៅធ្វើកិច្ចសន្យាហើយ

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី14.ខែមិថុនា ឆ្នាំ.2022វេលារម៉ោង 16ន៨ង00នាទីរសៀល ក្រោយពីទទួលបានអ្នកសារព័ត៌មានបានចុះផ្សាយថាមាន ទីតាំងដីឡូតិ៍(បាល់ទះ9) មួយកន្លែងដែលប្រជាពលរដ្ឋរាយការណ៍មកថាមានល្បែងស៊ីសងត្រូវបានអាជ្ញាធរខណ្ឌចំការមនបានចុះទៅធ្វើកិច្ចសន្យានិងត្រួតពិនិត្យទីតាំងខាងលើហើយក៏បានធ្វើកិច្ចសន្យាមិនឱ្យមានល្បែងស៊ីសងនោះទៀតទេដោយមានបានការអនុញ្ញាតិ្តពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដឹកនាំដោយលោយ យស យុទ្ធី អភិបាលរងខណ្ឌចំការមន លោកវរ:.ទោ ផន អូន អធិការរងខណ្ឌចំការមន លោក ហាយ សិទ្ធី ប្រធានការិយាល័យសេដ្ឋកិច្ច.លោក វរ:.ត្រី ហុង ចាន់ថេង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែកបានចុះទីតាំងដីឡូតិ៍(បាល់ទះ9)ផ្លូវ474 ក្រុមទី27 ភូមិ8 សង្កាត់បឹងត្របែក ខណ្ឌចំការមន.ជាលទ្ធផលពុំឃើញមានលេខបៀរ អាប៉ោង ជល់មាន់ តាមអនឡាញ ដូចដែលខាងសារពត៍មានខាងលើបានចុះផ្សាយនោះទេ.កំណត់ហេតុខាងលើបានបញ្ចប់នៅវេលារម៉ោង16និង30នាទីថ្ងៃខែឆ្នាំដដែល៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print