លោកអ៊ុំ សំអានតំណាង រាស្ដ្រខេត្ដសៀមរាប ត្រូវបានរដ្ឋសភា ដាក់ទណ្ឌកម្មពិន័យ

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានរដ្ឋសភាសម្ដេច អគ្គមហាពញាចក្រីហេង សំរិន នៅព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ បានចេញ សេចក្ដីសម្រេច ស្ដីពីការដាក់ទណ្ឌកម្ម ខាងវិន័យចំពោះលោកអ៊ុំ សំអាន តំណាង រាស្ដ្រមណ្ឌលខេត្ដសៀមរាប មកពីគណ បក្សសង្គ្រោះជាតិ ខណៈគាត់បានធ្វើសកម្ម ភាពចេញផ្សាយតាម បណ្ដាញព័ត៌មាន សង្គមកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ចាត់ទុកជាអំពើប្រព្រឹត្ដនាំឱ្យប៉ះពាល់ កិត្យានុភាពរបស់រដ្ឋសភា និងជាការ ជេរប្រមាថ មើលងាយប្រធានរដ្ឋសភា ដែលផ្ទុយនឹងបទបញ្ញត្ដិនៃមាត្រា៨៧នៃ រដ្ឋធម្មនុញ្ញ មាត្រា៥នៃច្បាប់ស្ដីពីលក្ខ ន្ដិកៈតំណាងរាស្ដ្រ ព្រមទាំងប្រការ៧៧ ចំណុច ឃ និងប្រការ៧៨ ចំណុចគ នៃ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ។
លោកអ៊ុំ សំអាន តំណាងរាស្ដ្រមណ្ឌល ខេត្ដសៀមរាបត្រូវទទួលការបន្ទោសនិង ដាក់ទណ្ឌកម្មខាងវិន័យស្របតាមការ កំណត់នៃប្រការ៨១នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដូចតទៅ :-
១-កាត់ប្រាក់បំណាច់ប្រចាំខែ៥០ ភាគរយ ក្នុងរយៈពេល២ខែ ។
២-ប្រកាសផ្សាយជាសាធារណៈនូវ សម្រង់កំណត់ហេតុបន្ទោស ព្រមទាំង យកទៅបោះពុម្ព ហើយបិទនៅគ្រប់ឃុំ ក្នុងមណ្ឌលខេត្ដសៀមរាប ។
៣-ហាមមិនឱ្យចូលធ្វើការ ក្នុងរដ្ឋ សភា ក្នុងវេលា១៥ពេលប្រជុំជាបន្ដ បន្ទាប់ ។
អ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន បានមានប្រសាសន៍ថាលោក អ៊ុំ សំអាន បានសរសេរនៅលើហ្វេសប៊ុកថា “សម្ដេច ហេង សំរិន មិនហ៊ានក្អកជាមួយយួន ទេ” ។ លោកចាត់ទុកការប្រើពាក្យបែប នេះជាការមើលងាយនិងប៉ះពាល់កិត្ដិយសប្រធានរដ្ឋសភា ។
លោកឈាង វុន បន្ដថា បើតាមបទ បញ្ជាផ្ទៃក្នុងរដ្ឋសភា តំណាងរាស្ដ្រមិន អាចនិយាយប៉ះពាល់ដល់ ប្រធានរដ្ឋសភានោះទេ ៕ សុខខេមរា\


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print