គ្រោះថ្នាក់ចរាចរណ៍នៅឥណ្ឌា ស្លាប់ និងបាត់ខ្លួន​មនុស្សរាប់សិបនាក់

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ មន្ត្រីប្រទេសឥណ្ឌា​បានថ្លែងថា មនុស្ស៩នាក់បានបាត់បង់ជីវិត ២៣នាក់​បានរងរបួស និង៣១នាក់ផ្សេងទៀត​នៅបាត់ខ្លួន​បន្ទាប់ពីរថយន្តក្រុងដឹកអ្នកទេសចរណ៍​បើក​បរធ្លាក់ផ្លូវ ហើយជ្រុលធ្លាក់ទៅក្នុង​ទន្លេ​មួយ​ក្នុងប្រទេសឥណ្ឌា ។

សេចក្តីរាយការណ៍បានបន្តថា ហេតុការណ៍គ្រោះថ្នាក់​បានកើតឡើង​កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ស្ថិតនៅ​ភាគខាងជើង​រដ្ឋ Himachal Pradesh ស្រុក Kullu ។

លោក Rakesh Kanwar មន្ត្រីទទួលបន្ទុក​នៅក្នុងតំបន់បានថ្លែងថា ក្រុមជួយសង្គ្រោះ​បានរកឃើញ​សាក​សព​៩នាក់ ហើយក្នុងចំណោមពួកគេ​៣នាក់គឺស្គាល់អត្តសញ្ញាណរួចហើយ ដោយឡែក អ្នករងរបួស២៣នាក់​ផ្សេងទៀត​ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

មន្ត្រីដដែលបានបន្តថា មូលហេតុ​នាំឲ្យគ្រោះថ្នាក់កើតឡើង​កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយមិនទាន់​អាចបញ្ជាក់​ប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មានបានឡើយ។ គ្រោះថ្នាក់ចរាចរណ៍​សម្លាប់មនុស្ស​តែងតែកើត​មានជារឿងធម្មតាទៅហើយ​នៅក្នុងប្រទេសឥណ្ឌា ។ ហេតុការណ៍គ្រោះថ្នាក់កើតឡើង មួយចំនួនដោយសារ​តែ​កត្តាផ្ទុកមនុស្សច្រើនពេក កត្តាផ្លូវ​ក៏ជាចំណុច​បង្កឲ្យមានគ្រោះថ្នាក់ផងដែរ ក្រៅពីនេះគឺកត្តាធ្វេសប្រហែស​របស់អ្នកបើកបរ ៕

83241287-bus-plunges

bus-621x414

...

hqdefault

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print