ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលទៅក្នុងផ្ទះគេបំណងលួចយកទ្រព្យសម្បត្តិ តែម្ចាស់ផ្ទះឃេីញទាន់ចាក់សោពីក្រៅ រួចប្តឹងសមត្ថកិច្ចឱ្យមកឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមច្បាប់។
ការឃាត់ខ្លួនជនសង្ស័យជាចោរនេះបានធ្វេីឡេីងកាលពីវេលាម៉ោង២និង២០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ អេង ឡងឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះខៀវ ចាន់ថា ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះកេីតហេតុ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា
មុនពេលកេីតហេតុម្ចាស់ផ្ទះបានបេីកទ្វារចំហចោល រួចដេីរទៅអង្គុយលេងនៅក្បែរផ្ទះរបស់ខ្លួននេះដែរ។ បន្ទាប់មកក៏ស្រាប់តែឃេីញជនសង្ស័យដើរចូលទៅក្នុងផ្ទះ ភ្លាមៗនោះគាត់ក៏បានរត់ទៅចាក់សោផ្ទះពីខាងក្រៅ រួចរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួនតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ ហើយបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ