អាមេរិកអាចនឹងអស់អាវុធពីឃ្លាំងប្រសិនបើបំពេញតាមសំណើរបស់អ៊ុយក្រែន

ចែករំលែក៖

នៅដើមសប្តាហ៍នេះ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសបញ្ជីអាវុធដែលអ៊ុយក្រែនចង់បានពីប្រទេសលោកខាងលិច ។ ប៉ុន្តែប្រសិនបើអាវុធទាំងនោះឱ្យទីក្រុងកៀវគឺអាចនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនអស់អាវុធពីឃ្លាំង ។

តាមបញ្ជីឈ្មោះដែលលោក Podolyak លើកឡើងនោះមានកាំភ្លើងធំ១០០០គ្រឿងមានកាណុង ១៥៥មិលី្លម៉ែត្រ, កាំភ្លើង MLRS ចំនួន៣០០គ្រឿង, រថក្រោះ ៥០០គ្រឿង,រថពាសដែក២០០០គ្រឿង និងយន្តហោះគ្មានមនុស្សបើក១០០០គ្រឿង ។
នៅពេលនេះគេមិនទាន់ដឹងថា ទីក្រុងកៀវត្រូវការយន្តហោះគ្មានមនុស្សបើកប្រភេទណានោះឡើយ ក៏ដូចជារថក្រោះ ដើម្បីទប់ទល់ជាមួយរុស្ស៊ី។ ជាក់ស្តែង អាវុធ MLRS ដែលអ៊ុយក្រែនត្រូវការ ស្មើនឹងពាក់កណ្តាលនៃអាវុធក្នុងឃ្លាំងរបស់អាមេរិក។
អាមេរិកនឹងបណ្តាប្រទេសលោកខាងលិចបានខិតខំផ្តល់អាវុធឱ្យទៅប្រទេសអ៊ុយក្រែនចាប់តាំងពីសង្គ្រាមវាយប្រហារពីរុស្ស៊ីផ្ទុះឡើងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។ ការផ្តល់អាវុធទៅឱ្យអ៊ុយក្រែន នឹងធ្វើឱ្យសង្គ្រាមអូសបន្លាយរយៈពេលយូរ ៕ ដោយធីរីណា

...

រូបថត​ :​ ANTD.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print