ចូលផ្ទះគេទាំងថ្ងៃបំណងលួចទ្រព្យសម្បត្តិតែម្ចាស់ផ្ទះឃេីញទាន់ចាក់សោពីក្រៅ រួចប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជនសង្ស័យ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ចូលទៅក្នុងផ្ទះគេបំណងលួចយកទ្រព្យសម្បត្តិ តែម្ចាស់ផ្ទះឃេីញទាន់ចាក់សោពីក្រៅ រួចប្តឹងស​មត្ថកិច្ចឱ្យមកឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យជាចោរនេះបានធ្វេីឡេីងកាលពីវេលាម៉ោង២និង២០នាទី​ ថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចភូមិ​ជម្ពូវ័ន២ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ​ អេង​ ឡងឌី​ ភេទប្រុស អាយុ៣៥ឆ្នាំ​ មុខរបរជាងជួសជុលរថយន្ត​ ស្នាក់នៅក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះខៀវ​ ចាន់ថា​ ភេទប្រុស អាយុ៥៤ឆ្នាំ​ ស្នាក់នៅផ្ទះកេីតហេតុ។

តាមប្រភពព័ត៌​មានបានឱ្យដឹងថា​
មុ​នពេលកេីតហេតុម្ចាស់ផ្ទះបានបេីកទ្វារចំហចោល រួចដេីរទៅអង្គុយលេងនៅក្បែរផ្ទះរបស់ខ្លួននេះដែរ។ បន្ទាប់មកក៏ស្រាប់តែឃេីញជនសង្ស័យដើរចូលទៅក្នុងផ្ទះ ភ្លាមៗនោះគាត់ក៏បានរត់ទៅចាក់សោផ្ទះពីខាងក្រៅ រួចរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួនតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ ហើយបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីចាត់ការតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print