ប្រធានាធិបតី រុស្ស៊ី-ចិនជួបពិភាក្សាគ្នាតាមទូរស័ព្ទ ដោយសន្យាបង្កើនកិច្ចសហប្រតិបត្តិការណ៍ កាន់តែខ្លាំង

ចែករំលែក៖

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី១៥ខែមិថុនា ប្រធានាធិបតីចិនលោក សីជីនពីង បានបញ្ជាក់ជាថ្មីថា នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរ។ សកម្មភាពទាំងនោះបង្ហាញឲ្យឃើញថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន មិនធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះនោះឡើយ។

នេះជាលើកដំបូងដែលមេដឹកនាំប្រទេសទាំងពីរ ជួបពិភាក្សាគ្នា ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។ តាំងពីពេលនោះមក ទីក្រុងប៉េកាំង បន្តរក្សាទំនាក់ទំនងយ៉ាងល្អជាមួយទីក្រុងមូស្គូ ហើយចិនព្យាយាមធ្វើជាអាជ្ញាកណ្តាលស្វែងរកសន្តិភាពនៅអ៊ុយក្រែន ។
នៅក្នុងសេចក្តីប្រកាស ស្តីពីលទ្ធផលនៃជំនួបពិភាក្សាតាមទូរស័ព្ទនោះ ប្រធានាធិបតីចិន បានសន្យារក្សាទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេសរុស្ស៊ី ក្នុងពេលដែលការប្រឈមមុខជាមួយអាមេរិក កាន់តែតានតឹងខ្លាំងឡើង។
ប្រធានាធិបតីចិនបញ្ជាក់ទៀតថា ប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងនិងគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាដែលប្រទេសទាំងពីរយកចិត្តទុកដាក់ ក្នុងនោះមានទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគី៕

...

រូបថត​ :​ NY Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print