ចាប់មុខសញ្ញាចែកចាយថ្នាំញៀនម្នាក់នៅព្រែកប្រា

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រាចាប់ខ្លួន កាលពីវេលាម៉ោង១១ និង២០នាទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំនុចបន្ទប់ជួល ផ្ទះលេខ១២អឺ ភូមិអូរអណ្តូង សង្កាតព្រែកប្រា ខណ្ឌច្បារអំពៅ ដកហូតបានវត្ថុតាងថ្នាំញៀន៦កញ្ចប់តូច និង២កញ្ចប់មធ្យម សរុបទាំងអស់៨កញ្ចប់ ក្នុងនោះដកហូតបានដាវសាមូរ៉ៃ១ដើម និងវត្ថុតាងមួយចំនួនទៀត ។

ជនសង្ស័យមានឈ្មោះហាំ សាគីរិន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ កន្លែងចាប់ខ្លួន ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍កម្លាំង នគរបាលប៉ុស្តិ៍បានតាមដានមុខសញ្ញាសង្ស័យ នៅថ្ងៃចាប់ខ្លួនកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋានគ្រានោះក៏ឃាត់ខ្លួនត្រួតពិនិត្យរកឃើញថ្នាំញៀនមួយចំនួន បន្ទាប់មកសមត្ថកិច្ចនាំខ្លួនជនសង្ស័យចុះទៅឆែកឆេរបន្ទប់ជួលបន្តទៀតរកឃើញថ្នាំញៀនជាច្រើនកញ្ចប់រួមជាមួយដាវសាមូរ៉ៃ១ដើមផងដែរ។

ក្រោយពីរកឃើញវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់រួចមកជនសង្ស័យត្រូវបានចាប់បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

20160504213157 (1)

20160504213157 (2)

20160504213157

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print