ខេត្តត្បូងឃ្មុំ៖ រថយន្តតាកូម៉ាមួយគ្រឿងជាមធ្យោបាយដឹកបទល្មើសព្រៃឈើក្រញ៉ូងបម្រុងលោតឆ័ត្រត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧០១ សហការជាមួយសមត្ថកិច្ចជំនាញបង្ក្រាបចាប់ក្នុងបទល្មើសជាក់ស្ដែងការពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅចំណុចផ្សារជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ឈើក្រញ៉ូងមានចំនួន៤២ដុំ ស្មើនិង២៨២គីឡូក្រាម ដែលពេលនេះប្រគល់ឲ្យសមត្ថកិច្ចជំនាញរក្សាទុកដើម្បីកសាងសំណុំរឿងបន្តតាមនិតិវិធី៕
ដោយ៖ សសម
...