នគរបាលខណ្ឌដូនពេញឃាត់ខ្លួនមេកន្ទុយលេខម្នាក់ នៅសង្កាត់ផ្សារថ្មី៣

ចែករំលែក៖

ភ្នំពេញ៖ មេកន្ទុយលេខឆ្នោតវៀតណាមដុសស្លែមួយកន្លែង ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ ដឹកនាំដោយលោកហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះបង្ក្រាបនិងឃាត់ខ្លួនម្ចាស់ទីតាំងបានម្នាក់និងដកហូតវត្ថុតាំងជាក់ស្តែងជាច្រើនផងដែរ ។

ករណីបង្រ្កាបទីតាំងកត់កន្ទុយលេខខាងលើនេះ បានធ្វើឡើងកាលពី វេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្រោយផ្ទះក្នុងឌឺហែម ផ្លូវលេខ49 ក្រោយក្រសួងឧស្សាហកម្ម ភូមិ៣ ក្រុម១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

បុរសដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះភឿន សារិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកចាត់ចែងភ្នាល់កន្ទុយលេខឆ្នោតវៀតណាម ស្នាក់ផ្ទះលេខ២១៧ ផ្លូវលំ សង្កាត់មានជ័យ ខណ្ឌមានជ័យ ។

លោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងល្បែងកន្ទុយលេខដ៏ធំនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលជាមេកន្ទុយលេខ(មេឆ្នោត)នៅនឹងកន្លែងកើតហេតុ និងចាប់យកវត្ថុតាងជាក់ស្តែងមាន ៈក្រដាសសម្រាប់កត់ឆ្នោតមួយចំនួន ម៉ាស៊ីនគិតលេខចំនួន២គ្រឿង ប៊ិចសម្រាប់កត់ចំនួនមួយ លុយខ្មែរចំនួន៩៥០,៩០០រៀល (កៅសិបប្រាំមឺនប្រាំបួនរយ) និងលុយដុល្លារចំនួន១៥០ (មួយរយហាសិបដុល្លារ) ទូរស័ព្ទចំនួន២គ្រឿង ក្នុងនោះមានមួយគ្រឿងម៉ាក SAMSUNG S3 ពណ៍ខ្មៅ ចំនួនមួយ ដែលមានលេខទូរស័ព្ទលេខ 089 311 244 និងមួយគ្រឿងទៀតម៉ាក NOKIA ពណ៌ខ្មៅ ដែលមានលេខទូរស័ព្ទលេខ 081 311 244 រួមទាំងកាបូបស្ពាយ ពណ៌ត្នោតចំនួនមួយ សម្រាប់ដាក់លុយកត់ឆ្នោត។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

20160504205617

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print