ខេត្តកំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមុននេះបន្តិចសម្ដេចបានមានប្រសាសាន៍លើកឡើងនៅក្នុងហ្វេសប៊ុកសម្ដេចថា ៖ ខ្ញុំសប្បាយចិត្តណាស់ដែលបានមកបញ្ចុះខ័ណ្ឌសីមាព្រះវិហារ វត្តកែវមុនី ហៅវត្តថ្មី ស្ថិតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះដែរ ខ្ញុំបានឃើញបងប្អូនខ្មែរឥស្លាមក៏មកចូលរួមជាមួយផងដែរ។ ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា និងក្មួយៗយុវជន ដែលមកទទួលខ្ញុំដោយទឹកមុខរីករាយរាក់ទាក់។ នេះជាសុខដមនីយកម្មនៃជនជាតិ និងសាសនានៃប្រជាពលរដ្ឋយើង។ ដោយសារសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍន៌ប្រទេស និងបានកសាងវត្តអារាមដ៏ធំបែបនេះដើម្បីបម្រើវិស័យពុទ្ឋសាសនាហើយក៏ជាកន្លែងសម្រាប់ស្នាក់អាស្រ័យដ៏សមរម្យរបស់មនុស្សចាស់ យុវជន និងកុមារ។
ការអញ្ជើញធ្វើដំណើតតាមផ្លូវសម្ដេចពិតជាបានចោលក្រសែភ្នែកទៅកាន់ភូម៌អាករនៃការរស់នៅរបស់ប្រជាពលរដ្ឋហើយសម្ដេចមានមោទនភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើនក្នុងនោះសម្ដេចថែមទាំងថ្លែងបន្តថា ៖ តាមដងផ្លូវនៃការធ្វើដំណើរខ្ញុំពិនិត្យឃើញការកើនឡើងនៃជីវភាពប្រជាជនតាមរយៈលំនៅដ្ឋានថ្មីមធ្យោបាយធ្វើដំណើរអង់តែនទូរទស្សន៍តាមផ្ទះ ការប្រើប្រាស់អគ្គីសនីស្ទើរគ្រប់ផ្ទះ ការលក់ដូរយ៉ាងសកម្ម សម្លៀកបំពាក់សមរម្យ។ល។
ជាមូយភាពល្អប្រសើរនៃជីវភាពគ្រួសារនីមូយៗ ផ្នែកសាធារណះក៏បានលើកកំពស់ ផ្លូវ ស្ពានធំនិងល្អជាងមុន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ក៏ល្អស្អាតជាងពេលមុន តែយើងក៏ត្រូវប្រឹងប្រែងបន្តរទៀតដើម្បីឆ្លើយតបជាមួយ និងតម្រូវការរបស់ប្រជាជនពិសេសក្មួយយុវជនដែលមានតម្រូវការកាន់តែច្រើននិងកាន់តែខ្ពស់៕
ដោយ៖ សុខ ខេមរា