ចាប់ខ្លួនជនសង្ស័យ២នាក់ករណីលួចមានស្ថានទម្ងន់ទោសនៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម២នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស​។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​ ២០២២​ វេលា​ម៉ោង១៣និង១០នាទី​ នៅចំណុចភូមិ​បុណ្ណា ឃុំ​ព្រះពុទ្ធ ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ក្រុមជនសង្ស័យ​មានគ្នា០៤នាក់​៖ ទី១-ឈ្មោះ ឃឹម សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស​ (ឃាត់ខ្លួន​), ទី២-ឈ្មោះ ឡាយ ម៉េងឈី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ​អ្នក​ដឹកជញ្ជូន​ (ឃាត់ខ្លួន​), ទី៣-ឈ្មោះ​ ឈួន​ គីម​ឡាយ​ ភេទប្រុស មានទីលំនៅ​រាជ​ធានី​ភ្នំពេញ​(គេចខ្លួន​)និងទី៤-មិន​ស្គាល់​អត្តសញ្ញាណ​(គេចខ្លួន​)។ ចំណែកជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
វត្ថុតាង​ចាប់​យក​រួមមាន​៖ ម៉ូតូចំនួន០១គ្រឿងម៉ាក Suzuki nex ពណ៌ផ្កាឈូក-ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1R-6018, ទូរស័ព្ទដៃចំនួន០២គ្រឿង, អាវយឺតដៃខ្លីពណ៌​ស​០១និងអាវយឺតដៃខ្លីពណ៌​ខ្មៅ​០១។
​ ប្រភព​ដដែលបន្តថា​ នៅថ្ងៃទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១១និង៣០នទី ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​០២​គ្រឿង​មាន​គ្នា​៤​នាក់​ ដោយ​ជនសង្ស័យ​ឈ្មោះ​ ឡាយ​ ម៉េង​ឈី​ ជាអ្នក​បេីកបរ​ម៉ូតូ​ម៉ាក​ Suzuki​ nex​ ពណ៌​ផ្កា​ឈូក​លាយ​ស​ រីឯជនសង្ស័យ​ឈ្មោះ​ ឃឹម​ សុខ​ហេងជិះខាងក្រោយ​ និង​ជនសង្ស័យឈ្មោះ​ ឈួន​ គឹម​ឡាយ​ ជា​អ្នក​បេីក​ម៉ូតូ​មួយ​ទៀត​ម៉ាក​ Suzuki​ nex​ ពណ៌​ស​ ឌុប​ជនសង្ស័យ​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ បានជិះ​ចេញ​ពី​ហាង​កាហ្វេ​មួយ​កន្លែង​ស្ថិត​នៅ​ម្តុំ​ចំការដូង​ រាជ​ធានី​ភ្នំពេញ​ ដេីម្បី​ទៅលេង​ផ្ទះ​របស់​ឈ្មោះ​ ឡាយ​ ម៉េង​ឈី​ នៅខេត្ត​តាកែវ​ដោយធ្វើដំណើរតាមផ្លូវ​ជាតិ​លេខ​២​។ លុះមកដល់​ចំណុច​កេីត​ហេតុ​ជនសង្ស័យ​ឈ្មោះ​ ឈួន​ គីម​ឡាយ​ បាន​ជិះ​ម៉ូតូ​ទៅក្បែរ​ជនរងគ្រោះ​ភេទ​ស្រី​ដែលជិះ​ម៉ូតូ​តែម្នាក់ឯង​ ហើយភ្លាម​នោះ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ខាង​ក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​យកកាបូប​ស្ពាយ​របស់​ជនរងគ្រោះ​ រួចបាន​យកជេីង​ធាក់ម៉ូតូ​ជនរងគ្រោះ​បណ្ដោយ​ឱ្យដួល​។ក្រោយធ្វើសកម្មភាពឆក់ប្លន់រួច ពួកគេបានព្យាយាមជិះ​ម៉ូតូគេច​ខ្លួន​ តែពេល​នោះ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ដែលកំពុង​ល្បាតបាន​ឃេីញ​សកម្មភាព​​បែបនេះក៏ដេញតាមពីក្រោយ​ និង​បាន​សហការ​ជាមួយ​កម្លាំង​នៃ​អធិការ​ដ្ឋាន​នគរបាល​បាល​ស្រុក​បាទី​ និង​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​គងពិសី​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ខាង​លើ​នៅចំណុច​ភូមិ​កក់ធំ​ ឃុំ​មហា​ឫស្សី​ ស្រុក​គងពិសី​ ខេត្ត​កំពង់​ស្ពឺ​ រួច​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print