ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យស្រីប្រុសពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរធ្វើសកម្មភាពលួចទូរស័ព្ទដៃករណីនេះបានកើតឡើងនៅចំណុចភូមិតាភោគឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២២។
នគរបាលស្រុកគងពិសីបានឲ្យដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនបាន
១.មានឈ្មោះចន ស្រីមុំ ភេទស្រីអាយុ៣៥ឆ្នាំរស់នៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ២.មានឈ្មោះទ្រិញ ដេវីត ភេទប្រុសអាយុ២៤ឆ្នាំ។
រស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលួចទូរស័ព្ទមួយគ្រឿងម៉ាកOPPOពណ៌ទឹកសមុទ្រពីហោប៉ៅអាវរបស់ជនរងគ្រោះឈ្មោះប៊ិន ស្រីនាង ភេទស្រីអាយុ២១ឆ្នាំរស់នៅភូមិថ្មី ឃុំព្រៃវិហារ ស្រុកគងពិសី ។
ប្រភពបានបន្តទៀតថាដោយសារជនរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកថាចោរពេលនោះជនសង្ស័យបានទំលាក់ទូរស័ព្ទចោលហើយបានរត់ទៅជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេរី២០២២ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ១JE៨៥១៤។
បើកបរដោយជនសង្ស័យឈ្មោះទ្រិញ ដេវិតជាបក្សដើម្បីគេចខ្លួនតែត្រូវបានសន្តិសុខរោងចក្រនៅក្បែកន្លែងកើតហេតុឃាត់ខ្លួនបានភ្លាមៗទាំងពីរនាក់ប្រគល់ឲ្យសមត្ថកិច្វ។
ហើយបានដកហូតវត្ថុតាងរួមមានះម៉ូតូសម្រាប់ធ្វើសកម្មភាពខុសលេខតួ លេខម៉ាសុីនៅជាប់ម៉ូតូ ទូរស័ព្ទពីគ្រឿង ឡាមពីរកំណាត់ ក្រដាសបញ្ចាំមួយស្លឹក។
សមត្ថកិច្ចបានប្រគល់ទូរស័ព្ទឲ្យជនរងគ្រោះវិញចំណែកជនសង្ស័យទាំងពីរបានក៏សាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺអនុវត្តន៍តាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា