អាជីវករក្នុងផ្សារកំពង់ប្រណាកខេត្តព្រះវិហារ សម្រុកចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីធានានិរន្តរភាពមុខរបរ និងបន្តត៊យកកងការពារសិរិរាង្គ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ការស្ម័គ្រចិត្តមកចាក់វាក់សាំងដូសជំរុញ គឺដើម្បីការពារកុំឲ្យឆ្លងជំងកូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជា បិទខ្ទប់ដូចឆ្នាំកន្លងទៅ។ នេះជាថ្លែង របស់បងប្អូន
អាជីវករលក់ដូរក្នុងផ្សារកំពង់ប្រណាកខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែមិថុនានេះ ។

សូមបញ្ជាក់ថា, អាជីវករ ដែលបានចាក់វ៉ាក់សាំងក្នុងផ្សារកំពង់ប្រណាក បានលើកឡើងថា បន្ទាប់ពីចាក់វ៉ាក់សាំង ដូសជំរុញរួច សុខភាពធម្មតា ហើយការស្ម័គ្រចិត្តចាក់វាក់សាំងនេះទៀតសោត គឺដើម្បីការពារ​កុំឲ្យឆ្លងជំង កូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជាបិទខ្ទប់ដូចឆ្នាំកន្លងមកទៀត ព្រោះតែជំងឺកូវីដ-១៩នោះទេ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាព ពិភពលោកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ បានបន្តដឹកនាំក្រុមការងារ​មន្រ្តី​សុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីតាំងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសដូសជំរុញ ​នៅតែមានសារសំខាន់ បើទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពធូរស្រាលក្តី។

លោកស្រីវេជ្ជបណ្ឌិត ក្រើនរម្លឹកជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនដូស តាមការកំណត់របស់គ្រូពេទ្យ។

របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ក្នុងក្របខណ្ឌទូទាំង ប្រទេស បានបង្ហាញថា ​គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ ពលរដ្ឋនៅខេត្តព្រះវិហារ បានចាក់វ៉ាក់សាំង ដូសជំរុញទី៣ ចំនួនជាង ១៣ម៉ឺននាក់ ដូសទី៤ ជាង៣ម៉ឺននាក់ និងដូសទី៥ បានជាង ១ម៉ឺននាក់។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៣,៩៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៨,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,១៦%។
-រហូតដល់ ថ្ងៃទី ១៧ ខែមិថុនា​​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ០នាក់​ (ឆ្លងសហគមន៌​:​ ​​០​ នាំចូល:​ ០ នាក់) និងមានជាសះស្បេីយ​ ០ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ដដែល​ ១៣៦២៦២​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​កេីន​ ១៣៣២០៦ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2980950 ស្មេីនឹង​ 176387 ក្នុង១លាន នាក់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print