ខេត្តព្រះវិហារ៖ ការស្ម័គ្រចិត្តមកចាក់វាក់សាំងដូសជំរុញ គឺដើម្បីការពារកុំឲ្យឆ្លងជំងកូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជា បិទខ្ទប់ដូចឆ្នាំកន្លងទៅ។ នេះជាថ្លែង របស់បងប្អូន
អាជីវករលក់ដូរក្នុងផ្សារកំពង់ប្រណាកខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែមិថុនានេះ ។
សូមបញ្ជាក់ថា, អាជីវករ ដែលបានចាក់វ៉ាក់សាំងក្នុងផ្សារកំពង់ប្រណាក បានលើកឡើងថា បន្ទាប់ពីចាក់វ៉ាក់សាំង ដូសជំរុញរួច សុខភាពធម្មតា ហើយការស្ម័គ្រចិត្តចាក់វាក់សាំងនេះទៀតសោត គឺដើម្បីការពារកុំឲ្យឆ្លងជំង កូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជាបិទខ្ទប់ដូចឆ្នាំកន្លងមកទៀត ព្រោះតែជំងឺកូវីដ-១៩នោះទេ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាព ពិភពលោកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ បានបន្តដឹកនាំក្រុមការងារមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីតាំងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសដូសជំរុញ នៅតែមានសារសំខាន់ បើទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពធូរស្រាលក្តី។
លោកស្រីវេជ្ជបណ្ឌិត ក្រើនរម្លឹកជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនដូស តាមការកំណត់របស់គ្រូពេទ្យ។
របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ ពលរដ្ឋនៅខេត្តព្រះវិហារ បានចាក់វ៉ាក់សាំង ដូសជំរុញទី៣ ចំនួនជាង ១៣ម៉ឺននាក់ ដូសទី៤ ជាង៣ម៉ឺននាក់ និងដូសទី៥ បានជាង ១ម៉ឺននាក់។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៣,៩៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៨,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,១៦%។
-រហូតដល់ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ០នាក់ (ឆ្លងសហគមន៌: ០ នាំចូល: ០ នាក់) និងមានជាសះស្បេីយ ០ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបដដែល ១៣៦២៦២ និងចំនួនជាសះស្បេីយសរុបកេីន ១៣៣២០៦ នាក់ និង ស្លាប់ថ្មី ០ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2980950 ស្មេីនឹង 176387 ក្នុង១លាន នាក់ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ : សិលា