ផ្ទះសម្បែង ២៨ខ្នង និងសម្ភាររងការខូចខាតដោយខ្យល់ព្យុះកន្រ្តាក់ពីល្ងាចម្សិលមិញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ យ៉ាងហោចផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១០ខ្នងដួលរលំរាបដល់ដី និង១៨ខ្នងទៀតរួមទាំងសម្ភាររងការខូចខាតយ៉ាងដំណំ​ ដោយសារខ្យល់ព្យុះកន្រ្តាក់វាយប្រហារនៅខេត្តពោធិ៍សាត់។​

ហេតុការណ៌ផលប៉ះពាល់ដោយខ្យល់ព្យុះកន្រ្តាក់ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០១៦​ ​ ស្ថិតក្នុងស្រុកកណ្ដៀង​និងស្ថិតក្នុងក្រុង​ ខេត្តពោធិ៍សាត់​ ។​

ប្រភពព័ត៌មានពីអាជ្ញាធរស្រុកកណ្ដៀងបានឲ្យដឹងថា មុនពេលកើតហេតុបន្តិចមេឃស្រទុមខ្មៅងងឹត​ គ្រានោះក៏ធ្លាក់ភ្លៀងស្រេចៗលាយឡំ ផ្គរ រន្ទះ ខ្យល់បោកបក់កន្រ្តាក់ជាខ្លាំង​ បណ្ដាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ​ ដោយដួលរលំរបើកដំបូលនិងជញ្ជាំងសរុបអស់ចំនួន២៣ខ្នង។​ ប្រភពបន្តថា នៅក្នុងភូមិក្បាលឈើពុក​ ឃុំស្យា​ ដួលរលំរាបដល់ដីចំនួន៥ខ្នងផ្ទះ​ របើកដំបូលជញ្ជាំងចំនួន៥ខ្នងផ្ទះ​ នៅភូមិធ្លាអំពិល និងភូមិចំរេះ​ ឃុំស្រែស្ដុកដួលរលំរាបដល់ដីអស់ចំនួន២ខ្នងផ្ទះ​ របើកដំបូលជញ្ជាំងអស់ចំនួន៤ខ្នងផ្ទះ​ នៅភូមិទួលគូរ​ ឃុំកោះជុំដួលរលំរាបដល់ដីអស់ចំនួន២ខ្នងផ្ទះ​ របើកដំបូលអស់ចំនួន២ខ្នងផ្ទះ​ នៅភូមិស្វាយចំបក់​ ឃុំស្វាយលួង​ របើកដំបូលអស់ចំនួន១ខ្នងផ្ទះ និងនៅភូមិទួលពង្ររនិងភូមិបឹងយា​ ឃុំវាល​ របើកដំបូលអស់ចំនួន១ខ្នងផ្ទះ​ រលំដើមត្នោត១ដើម សង្កត់លើអង់តែនទូរស័ព្ទក្រុមហ៊ុន (មិត្តហ្វូន) រងការខូចខាតយ៉ាងដំណំផងដែរ។​ ដោយឡែកប្រភពព័ត៌មានពីអាជ្ញាធរក្រុងពោធិ៍សាត់បានឲ្យដឹងដែរថានៅពេលតែមួយនោះ​ នៅភូមិក្រាំងពភ្លាក់​ សង្កាត់ស្វាយអាត់​ ផ្ទះចំនួន៣ខ្នងរងការខូចខាតរបើកដំបូល​ ចំណែកនៅភូមិព្រៃឪម៉ាល់​ សង្កាត់រលាប​ ផ្ទះចំនួន២ខ្នងទៀតរងការខូចខាតរបើកដំបូលផងដែរ។​

ប្រភពពត៌មានខាងលើបន្តទៀតថា ករណីខ្យល់ព្យុះកន្រ្តាក់កួចផ្ទះសម្បែងប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតរួមទាំងសម្ភារនេះ​ ពុំមានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ​ ហើយកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានចុះជួយអន្តរាគមន៍​ ដោយជួយរុះរើរៀបចំទុកដាក់សម្ភារផ្សេងៗ និងរកទីជម្រកឲ្យពួកគាត់ជ្រកជាបណ្ដោះអាសន្នសិនផងដែរ។​

គួរំលឹកផងដែរកាលពីល្ងាចថ្ងៃទី៣​ ខែឧសភា​ ឆ្នាំង២០១៦​ នៅភូមិចំនួន៣​ស្ថិតក្រុង ឃុំត្រពាំងជង​ ស្រុកបាកាន​ ផ្ទះចំនួន១៨ខ្នងនិងសម្ភាររងការខូចខាត​ ដោយសារខ្យល់ព្យុះកន្រ្តាក់ដ៏សាហាវនេះ​ ដូច្នេះរយៈពេលពីរថ្ងៃសោះគឺថ្ងៃទី៣និងទី៤​ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៤៦ខ្នងរួមទាំងសម្ភាររងការខូចខាត​ ដោយសារគ្រោះមហន្តរាយខ្យល់ព្យុះកន្រ្តាក់ដ៏កំណាច៕

photo_2016-05-05_11-18-41

photo_2016-05-05_11-18-57

photo_2016-05-05_11-18-49

photo_2016-05-05_11-18-28

photo_2016-05-05_11-18-14

photo_2016-05-05_11-18-34

ដោយ៖ ប៉ឹម​ ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print