សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ចូលដីខ្មែរខុសច្បាប់ត្រូវបញ្ជូនទៅប្រទេសវៀតណាមវិញ

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងវរៈការពារព្រំដែនគោកលេខ៦២៣ សហការជាមួយកម្លាំងនគរបាលស្រុកអូរយ៉ាដាវ កាលពីវេលាម៉ោង១ និង១០នាទីយប់ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ចូលដីខ្មែរដោយខុសច្បាប់។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ បានបញ្ជក់ថា ជនជាតិវៀតណាមទាំង៤នាក់នោះទី១ឈ្មោះ តឹង ថាន់ឡុង ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅឃុំយ៉ាលើប ស្រុកអេស៊ីប ខេត្តដាឡាក់ ទី២ឈ្មោះ ហុង ថាញ់សាង ភេទប្រុស អាយុ៣១ឆ្នាំស្រុកកំណើត នៅឃុំយ៉ាលើប ស្រុកអេស៊ីប ខេត្តដាឡាក់ ទី៣ឈ្មោះ ង្វៀន តាំងហ្វី ភេទប្រុស អាយុ៣៤ឆ្នាំ ស្រុកកំណើតក្រុងគុយញើង និងទី៤ឈ្មោះង្វៀង ថាន់ទឿង ភេតប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើត នៅឃុំភឿកអាង ស្រុកទីភឿក ខេត្តបិនឌិន(ប្រទេសវៀតណាម)។

មន្ត្រីនគរបាលខាងលើបន្តទៀតថា ការឃាត់ខ្លួនជនជាតិវៀតណាមទាំង៤នាក់នេះខណៈដែលពួកគេកំពុងវង្វេងផ្លូវចូលដីខ្មែរដោយខុសច្បាប់ត្រង់ចំណុចព្រៃមាសស្ថិតក្នុងភូមិដរ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

បន្ទាប់ពីធ្វើការសាកសួររួចមក នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ ជនជាតិវៀតណាមទាំង៤នាក់ខាងលើដែលចូលមកដីខ្មែរខុសច្បាប់នេះត្រូវបានកម្លាំងនគរបាលការពារព្រំដែនលេខ៦២៣បញ្ជូនទៅប្រទេសវៀតណាមវិញហើយ៕

FB_IMG_1462419165857

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print