លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ អញ្ជើញចូលរួមប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម៨ ឧសភា ឆ្នាំ២០១៦

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ កាកបាទក្រហមខេត្តសៀមរាប ប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម៨ ឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងលោកស្រី និងថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត ព្រមទាំងសប្បុរសជនជាច្រើនរូបផងដែរ ។

ការប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម នៅខេត្តសៀមរាប ទទួលបានថវិកាជាង៥៥មឺុនដុល្លារ ។

ប្រធានកិត្តិយសកាកបាទក្រហមខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងថា វិសាលភាពប្រតិត្តិការ របស់កាកបាទក្រហមកម្ពុជា មានទំហំធំឡើងៗ ជារៀងរាល់ឆ្នាំ ដើម្បីប្រសិទ្ធភាពនៃការបន្តផ្តល់សេវាមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយ និង ឧបទ្ទវហេតុផ្សេងៗ ជាពិសេសបង្កដោយការប្រែប្រួលអាកាសធាតុ ។

លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានអំពាវនាវដល់សប្បុរសជនជាតិ អន្តរជាតិជួយឧបត្ថមគាំទ្រ និងបរិច្ចាគសម្ភារៈថវិកាដល់កាកបាទក្រហមកម្ពុជា ដើម្បីយកទៅប្រើប្រាស់ចែករំលែកដល់ជនរងគ្រោះ ងាយរងគ្រោះ និងពលរដ្ឋជួបគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ ៕

13124846_992907934097995_3035658187944039348_n

13133143_992907804098008_6828411569770676218_n

13138989_992907797431342_158928065067407342_n

13124834_992907850764670_4995196635159431717_n

13179302_992907894097999_6533803288323125723_n

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print