លោក ថង សាវុន នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះចំនួន ១២គ្រួសារ នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ នៅព្រឹកថ្ងទី៥ ខែឧសភា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដឹកនាំដោយលោក ថង សាវុន ប្រធាន គណៈកម្មាធិការសាខា អមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងប្រធាន អនុប្រធាន មន្ទីរជុំវិញ ខេត្ត នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះចំនួន ១២គ្រួសារ នៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ដែលបណ្តាលមក ពីខ្យល់កន្រ្តាក់កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។

អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៣០គក្រ មី ១កេស ត្រីខ១យួរ សារុង១ ក្រមា១ មុង១ ភួយ១។ ដោយឡែកគ្រួសារដែលរលំផ្ទះ របើកដំបូល សាខាបានផ្តល់ស័ង្កសីតាមប្រភេទរងគ្រោះ ដែលសរុបទាំងអស់ចំនួនសង្ក័សី ១១០សន្លឹក និងថវិកាចំនួន ៨៥ម៉ឺនរៀល។

បន្ទាប់ពីបានផ្តល់អំណោយជូនគ្រួសាររងគ្រោះ គណៈប្រតិភូក៏អញ្ជើញចុះសួរសុខទុក្ខដូនចាស់ជរា ដែលមែកឈើធ្លាក់សង្កត់លើ នៅភូមិសាមុតក្រោមរួមមាន៖ អង្ករ៣០គក្រ មី១កេស ត្រីខ១យួរ សារុង១ ក្រមា១ មុង១ ភួយ១ និងថវិកា ១០ម៉ឺនរៀល ក្នុងនោះ មានថវិកាសប្បុរសជន លោកវេជ្ជ. អ៊ុង រតនា ចំនួន១០ម៉ឺនរៀល និងលោក សុខ វុឌ្ឍី ចំនួន ១០ម៉ឺនរៀលបន្ថែមទៀត៕

13139003_525305651005577_4230567534762707549_n

13151746_525305594338916_7196145485159242562_n

13173940_525305494338926_8943718636677848896_n

13177426_525305777672231_6239900031310243047_n

13177721_525305611005581_7357712864896941963_n

13177736_525305501005592_3046724796532436761_n

13177774_525305787672230_8581943631504639911_n

13179118_525305884338887_1458274224469114632_n

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print