ខេត្តរតនគិរី៖ នៅព្រឹកថ្ងទី៥ ខែឧសភា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដឹកនាំដោយលោក ថង សាវុន ប្រធាន គណៈកម្មាធិការសាខា អមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងប្រធាន អនុប្រធាន មន្ទីរជុំវិញ ខេត្ត នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះចំនួន ១២គ្រួសារ នៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ដែលបណ្តាលមក ពីខ្យល់កន្រ្តាក់កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។
អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៣០គក្រ មី ១កេស ត្រីខ១យួរ សារុង១ ក្រមា១ មុង១ ភួយ១។ ដោយឡែកគ្រួសារដែលរលំផ្ទះ របើកដំបូល សាខាបានផ្តល់ស័ង្កសីតាមប្រភេទរងគ្រោះ ដែលសរុបទាំងអស់ចំនួនសង្ក័សី ១១០សន្លឹក និងថវិកាចំនួន ៨៥ម៉ឺនរៀល។
បន្ទាប់ពីបានផ្តល់អំណោយជូនគ្រួសាររងគ្រោះ គណៈប្រតិភូក៏អញ្ជើញចុះសួរសុខទុក្ខដូនចាស់ជរា ដែលមែកឈើធ្លាក់សង្កត់លើ នៅភូមិសាមុតក្រោមរួមមាន៖ អង្ករ៣០គក្រ មី១កេស ត្រីខ១យួរ សារុង១ ក្រមា១ មុង១ ភួយ១ និងថវិកា ១០ម៉ឺនរៀល ក្នុងនោះ មានថវិកាសប្បុរសជន លោកវេជ្ជ. អ៊ុង រតនា ចំនួន១០ម៉ឺនរៀល និងលោក សុខ វុឌ្ឍី ចំនួន ១០ម៉ឺនរៀលបន្ថែមទៀត៕
ដោយ៖ សីលា