បើមេដឹកនាំទាំងអស់ធ្វើព្រងើយនោះពិភពលោក នឹងត្រូវរលាយនៅក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត

ចែករំលែក៖

ស្ថានភាពនៅលើពិភពលោកនាពេល បច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុត ហើយបើមនុស្សជាតិនៅតែបំផ្លាញ ធម្មជាតិនោះ ខ្យល់ព្យុះ ទឹកជំនន់ ភ្លើងឆេះ ​ព្រៃ គ្រោះទុរ្ភិក្ស និងការដួលរលំនៃវិស័យ ​កសិកម្មនឹងអាចបំផ្លាញពិភពលោកដែល យើ​ងកំពុងតែរស់នៅនេះ។

សារព័ត៌មានរបស់អូស្ដ្រាលីបានផ្សាយ ថា ក្រុមអ្នកវិទ្យាសាស្ដ្របានធ្វើការព្យាករ ថា អរិយធម៌របស់មនុស្សជាតិនឹងប្រឈមនូវមហាសោកនាដកម្មជាទ្រង់ទ្រាយធំនៅ​លើពិភពលោកទាំងមូលក្នុងរយៈពេល៣​០ ឆ្នាំខាងមុខ ប្រសិនបើមនុស្សមិនមានកា​រ ផ្លាស់ប្ដូរនោះទេ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍រឹងមាំនៅលើពិភព លោកស្ថិតនៅក្នុងសាកលវិទ្យាល័យ Agnlia Ruskin នៃប្រទេសអង់គ្លេសដោយមានការគាំទ្រផ្ដល់ជំនួយពីរដ្ឋាភិបាលអង់គ្លេសនិង អាមេរិកថ្មីៗនេះបានប្រកាសរបាយការណ៍ស្រាវជ្រាវមួយបង្ហាញឱ្យឃើញថា បណ្ដាញ ស្បៀងអាហារបានធ្វើឱ្យផ្លាស់ប្ដូរនូវទស្សនៈ របស់មនុស្សជាច្រើនពីថ្ងៃអវសាននៃភពផែនដី។

របាយការណ៍បានបង្ហាញឱ្យឃើញថាមានការប្រែប្រួលយ៉ាងធំនៅលើភពផែនដីដូចជាលទ្ធផលនៃបម្រែបម្រួលអាកាស ធាតុ កង្វះស្បៀងអាហារ និងទឹកសាប កង្វះ ថាមពល និងវិវាទនយោបាយជាដើម។ របាយការណ៍បានឱ្យតម្លៃពីឧបសគ្គពាក់ ព័ន្ធនឹងកង្វះស្បៀងអាហារលើពិភពលោកនិងវិវាទនយោបាយកើតឡើងច្រើននៅជុំវិញ ពិភពលោកទាំងមូល។

ក្រុមអ្នកស្រាវជ្រាវបានផ្ដោតសំខាន់ទៅលើការវិភាគទ្រឹស្ដីនៃវិស័យកសិកម្ម របស់ពិភពលោកនិងសម្ពាធកាន់តែខ្លាំង ក្នុងការបំពេញតម្រូវការស្បៀងអាហារកាន់ តែច្រើនរបស់ពលរដ្ឋនៅលើពិភពលោកក្នុង ឆ្នាំ២០៥០នៅពេលនោះមានពលរដ្ឋពិភព លោកជាង៩លាននាក់។

ក្នុងពេលជាមួយគ្នានោះតម្រូវការ ស្បៀងអាហារលើពិភពលោកកើនឡើងដោយសារតែការអភិវឌ្ឍគ្មានភាពរឹងមាំ របស់ពិភពលោកក្នុងពេលដែលចំនួនពលរដ្ឋកាន់តែកើនឡើងខ្ពស់។ ដើម្បីបំពេញ តម្រូវការកាន់តែកើនឡើងនូវស្បៀង អាហារ អង្គការស្បៀងអាហារពិភពលោកនឹងត្រូវបង្កើនគម្រោងដើម្បីផលិតឱ្យបានច្រើនជាងនេះទ្វេដងនូវទិន្នផលកសិកម្ម ក្នុងឆ្នាំ២០៥០។

តាមការប៉ាន់ប្រមាណរបស់ក្រុមអ្នកស្រាវជ្រាវ កំណើននៃប្រជាជនបានដើរ ផ្ទុយពីឱកាសងាយស្រួលក្នុងការផលិត វិស័យឧស្សាហកម្ម។ កម្រិតនិងតួលេខនៃអាកាសធាតុប្រែប្រួលកើនឡើងបង្កឱ្យមាន គ្រោះទឹកជំនន់កាន់តែខ្លាំងឡើង គ្រោះ រាំងស្ងួត ភ្លើងឆេះព្រៃ និងសត្វល្អិតបំផ្លាញ ដំណាំកសិកម្មបណ្ដាលឲ្យទិន្នផលថយចុះជា ច្រើនធ្វើឱ្យការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់។

ក្នុងពេលជាមួយគ្នានោះស្ថានភាពខ្វះទឹកស្អាតក៏បានធ្វើឱ្យការផលិតកសិកម្ម កាន់តែជួបផលលំបាក។ ជាមួយនឹងល្បឿន នៃកំណើនសេដ្ឋកិច្ចនាពេលនេះពលរដ្ឋនៅ លើពិភពលោក២ភាគ៣អាចរស់នៅក្នុងស្ថានភាពកង្វះទឹកនៅឆ្នាំ២០២៥។ ជាមួយ គ្នានេះតម្លៃស្បៀងអាហារក៏បានប្រែប្រួលកើនឡើងខ្ពស់ហើយវិបត្ដិនយោបាយអំពើ ហិង្សារាលដាលបានជះឥទ្ធិពលផ្ទាល់ដោយការផ្គត់ផ្គង់ស្បៀងអាហារ។
គ្រោះរាំងស្ងួតក៏បានជះឥទ្ធិពលខ្លាំង ដល់ការផលិត។ ដោយឡែកនៅក្នុង ប្រទេសអូស្ដ្រាលីទិន្នផលកសិកកម្មថយចុះជាង៥០ភាគរយដោយសារគ្រោះរាំងស្ងួតនៅភាគខាងកើតនិងភាគខាងត្បូង ប្រទេស។

តាមការវាយតម្លៃរបស់អ្នកឯកទេស តម្លៃស្បៀងអាហារកសិកម្មនៅឆ្នាំ២០៥០នឹងកើនឡើងខ្ពស់ជាងពេលនេះដល់ទៅ ៤ដងហើយតម្លៃអង្ករនឹងកើនឡើង៥០០ ភាគរយ។

ការកើនឡើងតម្លៃស្បៀងអាហារបង្ក ផលលំបាកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចប្រទេស មួយចំនួន ពិសេសគឺប្រទេសក្រីក្រ ប្រទេស កំពុងអភិវឌ្ឍន៍បង្កឱ្យមានអំពើហិង្សាពាក់ព័ន្ធនឹងការដណ្ដើមស្បៀង។ ប្រទេសដែល រងផលប៉ះពាល់ជាងគេស្ថិតនៅក្នុងតំបន់ មជ្ឈិមបូរព៌ាអាហ្វ្រិកខាងជើង និងអាមេរិក ឡាទីន។

ជាការពិតណាស់ពេលនេះប្រទេស នៅក្នុងតំបន់អាស៊ីដែលជាតំបន់ផលិត កសិកម្មសំខាន់និងច្រើនបំផុតនៅលើពិភព លោកក៏កំពុងប្រឈមនូវគ្រោះរាំងស្ងួតមិនធ្លាប់មាននៅក្នុងប្រវត្ដិសាស្រ្តធ្វើឱ្យដំណាំកសិកម្មទាំងឡាយត្រូវខូចខាត។

កន្លងមកកូរ៉េខាងជើងបានប្រកាសពីគ្រោះរាំងស្ងួតដែលមិនធ្លាប់មានក្នុងរយៈ ពេលមួយសតវត្សរ៍កន្លងមក។ គ្រោះរាំងស្ងួតនេះធ្វើឱ្យមានការព្រួយបារម្ភជាពន់ ពេកចំពោះកង្វះស្បៀងអាហារផ្គត់ផ្គង់ ប្រជាពលរដ្ឋទូទាំងប្រទេសនៅក្នុងឆ្នាំនេះ ក៏ដូចឆ្នាំខាងមុខ។

ទីភ្នាក់ងារកូរ៉េខាងជើង KCNA បាន ផ្សព្វផ្សាយ ហើយត្រូវប្រភពប៊ីប៊ីស៊ីដក ស្រង់មកបន្ដចុះផ្សាយថា បណ្ដាខេត្ដទាំង ឡាយរបស់កូរ៉េខាងជើងដែលពីដើម ឡើយជាជង្រុកស្រូវផលិតបានស្រូវយ៉ាង ច្រើនលើសលប់នោះ ឥឡូវនេះបែរជាជួបគ្រោះរាំងស្ងួតមិនធ្លាប់មានក្នុងរយៈពេល មួយសតវត្សរ៍ធ្វើឱ្យសន្ទូងប្រជាពលរដ្ឋគ្មាន ទឹកខូចខាតយ៉ាងដំណំ។ ប្រភពបានប៉ាន់ ប្រមាណថា ផលប៉ះពាល់មានប្រមាណជាង ៣០ភាគរយដោយសារតែគ្រោះរាំងស្ងួតឆ្នាំនេះ។

ពលរដ្ឋកូរ៉េខាងជើងរាប់ពាន់នាក់ត្រូវគេជឿថា បានបាត់បង់ជីវិតដោយសារ តែកង្វះស្បៀងអាហារកាលពីអំឡុងទស វត្សរ៍១៩៩០ ដែលនៅពេលនោះប្រទេសនេះទទួលរងគ្រោះដោយការរាំងស្ងួតហួតហែងដូចនៅគ្រាបច្ចុប្បន្ននេះផងដែរ។

ចំណែកនៅក្នុងប្រទេសដែលនាំអង្ករចេញទៅក្រៅច្រើនជាងគេបំផុតនៅលើ ពិភពលោក គឺប្រទេសថៃពេលនេះក៏កំពុង ប្រឈមនឹងវិបត្ដិរាំងស្ងួតហួតហែងប៉ះពាល់ អាក្រក់បំផុតដល់ខេត្ដចំនួន២០។ តាម របាយការណ៍ពីនាយកដ្ឋានធារាសាស្ដ្រ និង ការពារគ្រោះធម្មជាតិថៃ (DDPM) បញ្ជាក់ ថា ការខ្វះខាតទឹកកំពុងតែបង្កភាពក្ដៅ ក្រហាយដល់អ្នករស់នៅក្នុងសហគមន៍ ចំនួនជាង៧.០០០នៅ ក្នុងខេត្ដចំនួន២០ ដែលភាគច្រើន ស្ថិតនៅភាគខាងជើង និងខាងកើតរបស់ប្រទេស។

ប្រសិនបើប្រទេសដែលនាំអង្ករចេញច្រើនជាងគេបំផុតនៅលើពិភពលោកដូច ជាថៃ វៀតណាម ប៉ាគីស្ថានឥណ្ឌាប្រឈមនឹង កម្ដៅក្ដៅខ្លាំងមិនធ្លាប់មានសម្លាប់មនុស្ស រាប់ពាន់នាក់មិនអាចផលិតកសិកម្មបាននោះ ពិភពលោកនឹងទៅជាយ៉ាងណា?៕

3rd_Ave_Cedar_Rapids_from_Skywalk_-_Iowa_flood

rtx2c21s-1-750x563

phet-hits-pakistan

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print