លោក បឹុល កុសល បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥៣គ្រួសារ នៅសង្កាត់ឃ្មួញ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក បឹុល កុសល ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥៣គ្រួសារ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មានប្រសាសន៍នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌ សម្បុរអ្វីទាំងអស់ ពោល គឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១មាន (មុង១ ភួយ១ ក្រម៉ា១ សារុង១ ) និងថវិកា ២០,០០០រៀល៕

13133122_525300561006086_3034126545935106794_n

13133339_525300487672760_3660856551620358477_n

13133369_525300664339409_8919179327136021024_n

13138929_525300637672745_5304541537349111823_n

13164316_525300684339407_5039627303274808034_n

13178863_525300541006088_8154281611125915353_n

13179401_525300504339425_8550629819086069714_n

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print