លិខិត​មិត្ត​អ្នក​អាន​៖​ ការ​ដើរ​ផ្សព្វផ្សាយ​បារី​ខុសច្បាប់​ឬទេ​?

ចែករំលែក៖

​ការិយាល័យ​និពន្ធ​កាសែត​នគរវត្ត​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​មិត្ត​អ្នក​អាន​មក​ពី​ខេត្តបាត់ដំបង​ ដែល​បាន​ចោទសួរ​ថា​ តើ​សកម្មភាព​នៃ​ការ​ដើរ​ឃោសនា​លក់​បារី​របស់​នារី​ស្អាតៗ​ ខុសច្បាប់​ឬទេ​?​ ពីព្រោះ​គេ​សង្កេត​ឃើញ​ថា​ នៅ​ឯ​ខេត្តបាត់ដំបង​ នារី​ស្រស់​ស្អាត​ទាំង​ហ្វូង​ ដើរ​ផ្សព្វផ្សាយ​លក់​បារី​នៅ​តាម​ហាង​កាហ្វេ​នានា​ ។​

​ខ្ញុំបាទ​សង្កេត​ឃើញ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០១៦​ ចំណុច​ហាង​កាហ្វេ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ នារី​ស្រស់​ស្អាត​បួន​ប្រាំ​នាក់​បាន​ដើរ​ផ្សព្វផ្សាយ​លក់​បារី​ហ្វី​ន​ នៅ​តាម​ហាង​កាហ្វេ​ ។​ មិនមែន​តែ​ហាង​កាហ្វេ​មួយ​កន្លែង​នោះ​តែ​ ដែល​មិត្ត​នារី​ដ៏​ស្រស់​ស្អាត​នៃ​យើង​បាន​ដើរ​ផ្សព្វផ្សាយ​ចែកចាយ​ អូត​អាង​ពី​គុណភាព​បារី​ហ្វី​ន​ ប៉ុន្តែ​មួយ​ព្រឹក​ ក្រុម​អ្នក​ផ្សព្វផ្សាយ​បារី​ហ្វី​ន​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ពីរ​បី​ស្រុក​ឯណោះ​នៅ​ក្នុង​ខេត្តបាត់ដំបង​ ។​ តើ​ទ​ង្វើ​បែប​នេះ​ខុស​នឹង​ច្បាប់​ឬទេ​ ។​

​ថ្មីៗ​នេះ​ ខ្ញុំបាទ​សង្កេត​ឃើញ​ថា​ ក្រុមហ៊ុន​បា​រិ​ ហេ​រ៉ូ​ បាន​និង​កំពុង​លក់​បារី​របស់​ខ្លួន​ ដោយ​គ្មាន​សារ​ព្រមាន​លើ​សម្បក​កញ្ចប់​បារី​ដែរ​ ។​ គេ​មិនដឹង​ថា​ តើ​ក្រសួងសុខាភិបាល​មាន​ចំណាត់ការ​យ៉ាងណា​ ចំពោះ​ក្រុមហ៊ុន​បារី​ហេ​រ៉ូ​ នោះ​ទេ​ ?​ ជាមួយ​គ្នា​នេះ​ តើ​ការ​ដើរ​ផ្សព្វផ្សាយ​លក់​បារី​ហ្វី​ន​ របស់​នារី​ស្អាតៗ​ប៉ុន្មាន​ខាងលើ​នោះ​ ជា​ទ​ង្វើ​ខុសច្បាប់​ដែរ​ឬទេ​?​ ៕​ ​

drd

drd (1)

ប្រជាពលរដ្ឋ​ម្នាក់​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print