រដ្ឋាភិបាលស៊ីរីនិងរុស្ស៊ីនៅតែមានប្រៀបជាង លោកខាងលិចក្នុងការចរចាស្វែងរកសន្តិភាពនៅស៊ីរី

ចែករំលែក៖

នៅក្នុងការចរចារយៈពេលកន្លងមក រដ្ឋាភិបាលស៊ីរីនិងរុស្ស៊ីនៅតែមានប្រៀបលើក្រុមប្រឆាំងដែលគាំទ្រដោយប្រទេសលោកខាងលិច។ ទាំងនោះហើយបានជាការចរចាស្វែងរកសន្តិភាពនៅក្នុងប្រទេសស៊ីរីមិនអាចឈានដល់ទីបញ្ចប់ ទុកឲ្យ សង្គ្រាមកើតឡើងជាបន្តបន្ទាប់ធ្វើឲ្យពល រដ្ឋជាច្រើននាក់ត្រូវស្លាប់ដោយសារអត់ អាហារ។ តាមលទ្ធផលស្រាវជ្រាវរបស់ អ.ស.ប នាពេលកន្លងមកឃើញថា ពលរដ្ឋ ស៊ីរីរហូតដល់ទៅជាង៨០ភាគរយស្ថិតនៅក្រោមបន្ទាត់ក្រីក្រ។

ទីក្រុងAlappo កាន់កាប់ដោយពួកប្រឆាំង តាំងពីឆ្នាំ២០១២មក បើទីក្រុងនេះធ្លាក់លើកណ្តាប់ដៃរបស់កងទ័ពរដ្ឋាភិបាល នោះ ពួកប្រឆាំងនិងបស្ចិមប្រទេសដែលជាអ្នកគាំទ្រនឹងក្លាយជាអ្នកចាញ់។ បើខ្លាំងអាច ប្តូរស្ថានការណ៍នៅសមរភូមិបាននោះពិតជាអាចប្តូរស្ថានការណ៍នយោបាយបាន ដែរ ហើយចង់មិនចង់ពេលនេះរុស្ស៊ី និង ស៊ីរីកំពុងក្លាយជាអ្នកដឹកនាំរឿងហើយ ជំហរចង់នាំស៊ីរីឆ្លងអន្តរកាលនយោបាយ ដោយគ្មានលោកបាសា អាល់អាសាដ កំពុងតែជួបភាពសង្ស័យ ឯលោក ពូទីន វិញបានពង្រឹងដែនអំណាច និងដែនដីយោ ធា។ ការពិតជាក់ស្តែងនេះបានធ្វើឱ្យរុស្ស៊ីកាន់តែមានប្រៀបលើតុចរចា។

ច្រកចេញនៅសល់តែមួយទេ នាពេល នេះ​គឺល្បែងរវាងអាមេរិកនឹងរុស្ស៊ីហើយ ក៏មាន​​តែអាមេរិកមួយប៉ុណ្ណោះដែលអាច ដាក់​សម្ពាធលើរុស្ស៊ីបាន។ អាមេរិកទំនង ជាត្រូវ​​ត្រលប់ទៅប្រើយុទ្ធសាស្ត្របម្រុងគឺ ប្រើ​កម្លាំងលើសមរភូមិទន្ទឹមនឹងការចរចាផ្លូវ​​ទូតទើបបាន។ នរណាទៅដឹងបានថាការ បញ្ជូនទាហានពិសេស២៥០នាក់ទៅស៊ីរីដើម្បីប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋ អ៊ិស្លាមកាលពីថ្ងៃទី២៥ ខែមេសា អាចជាចំណែកមួយនាំឱ្យសម្រេចកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៣០ ខែមេសានោះ។ អ្នកនាំពាក្យសេតវិមានបានព្រលយពាក្យ រួចហើយថា នឹងសុខចិត្តបញ្ជូនកម្លាំងទ័ព ពិសេសបន្ថែមទៀតបើក្រសួងការពារជាតិ ស្នើសុំ។

មុនសម្រេចបានបទឈប់បាញ់កាលពីខែកុម្ភៈមួយថ្ងៃ អាមេរិកបានលើកឡើង អំពីលទ្ធភាពប្រើផែនការបំពាក់អាវុធឱ្យ ពួកឧទ្ទាមស៊ីរីផងដែរ ដើម្បីឱ្យពួកប្រឆាំងនៅមានកម្លាំងខ្លាំងតែបញ្ហានៅត្រង់ថា មាន ពួកភេរវនិយមក្នុងចំណោមអ្នកប្រឆាំងទាំង នោះ៕

de59eed9e6da4c5db6d865943495882f_18

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print