ពលរដ្ឋខ្មែរ២៩នាក់ចូលកាប់ឈើគ្រញូងក្នុងដីថៃខុសច្បាប់ត្រូវបានតម្រួតថៃកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ

ចែករំលែក៖

ប្រទេសថៃ៖​បើតាមការដកស្រង់ចេញពីកាសែតក្នុងប្រទេសថៃឱ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន២៩នាក់ត្រូវបានទាហាថៃបាញ់រះនិងចាប់ខ្លួនបានជាបន្តបន្ទាប់ខណៈដែលពលរដ្ឋខ្មែរទាំងនោះបានចូលឆ្លងដែនខុសច្បាប់ហើយចូលកាប់ឈើគ្រញូងក្នុងដែនដីរដ្ឋបាលប្រទេសថៃនៅចំណុចសួនអភិរក្សមួយកន្លែងក្នុងខេត្តប្រាជីនបុរីកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ។ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ពលរដ្ឋខ្មែរទាំងនោះមិនមានអ្នកណាម្នាក់ទទួលរងបួសនិងស្លាប់ពីការបង្រ្កាបនោះទេ។
លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានឱ្យដឹងថា ពលរដ្ឋខ្មែរទាំង២៩នាក់រងការចាប់ខ្លួនត្រូវបានតម្រួតថៃឃុំខ្លួននៅស្ថានីយ៍តម្រួតស្រុកណាឌី ខេត្តប្រាជីនបុរី ហើយនៅថ្ងៃទី៥ ខែឧសភា ត្រូវបានតម្រួតថៃកំពុងកសាងសំណុំរឿងញ្ជូនទៅកាន់តុលាការដើម្បីយកទៅអនុវត្តតាមផ្លូវច្បាប់។
​លោកប្រាប់ឱ្យដឹងទៀតថា ពលរដ្ឋខ្មែរទាំង២៩នាក់ រស់នៅក្នុងខេត្តឧត្ថរមានជ័យ ប៉ៃលិន បាត់ដំបងនិងខេត្តសៀមរាប ។ពលរដ្ឋខ្មែរទាំងអស់៦០នាក់ត្រូវបានជនជាតិថៃជួលទៅលីសែងនិងកាប់ឈើនៅលើភ្នំហើយត្រូវបានគេយកទៅទុកចោលដាច់បាយក្នុងព្រៃ២ថ្ងៃមកហើយ។ក្នុងចំណោមពលរដ្ឋទាំង៦០នាក់ មាន២៩នាក់ត្រូវបានទាហានថៃឃាត់ខ្លួន និងមួយចំនួន ទៀតរត់គេចខ្លួនបាត់អស់។
​លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បញ្ជាក់ឱ្យដឹងទៀតថា ការបង្រ្កាបរបស់ទាហានថៃនោះមិនមានការបាញ់តដៃគ្នាដោយកាំភ្លើងនោះទេ គឺនៅក្នុងដៃរបស់ពលរដ្ឋខ្មែរទាំងនោះមានតែឧបករណ៍សម្ភារៈកាប់និងសែងលីឈើប៉ុណ្ណោះ មិនមានអាវុធអ្វីនោះទេ។
​សូមបញ្ជាក់ថាករណីពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលដីថៃកាប់ឈើគ្រញូងគេរាយការណ៍ឱ្យដឹងថា ត្រូវបានទាហានថៃបង្រ្កាបនិងចាប់ខ្លួនបានជាបន្តបន្ទាប់ហើយការបង្រ្កាបនោះដែរសេចក្តីរាយការណ៍ឱ្យដឹងទៀតថាមានពលរដ្ឋខ្មែរខ្លះរងការបាញ់សម្លាប់ ទទួលរងបួស បាត់ខ្លួន និងរងការចាប់ខ្លួនផ្តន្ទាទោសតាមផ្លូវច្បាប់ប្រទេសថៃខណៈដែលជំនួញឈើគ្រញូងត្រូវឈ្មួញធ្វើសកម្មភាពប្រើប្រាស់ប្រព្រឹត្តបទល្មើសដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ហើយជួលពលរដ្ឋខ្មែរឱ្យចូលកាប់ឈើខុសច្បាប់ទាំងប្រថុយជីវិត៕​

image image image image

ដោយៈ​ សំ វិច្ឆិកា

...

1111


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print