ជប៉ុននៅតែបន្ដនេសាទត្រីបាឡែនបើទោះមានការជំទាស់ក៏ដោយ

ចែករំលែក៖

​ប្រពៃណីនេសាទត្រីបាឡែនរបស់ជប៉ុ​ន បានធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោ​ស យ៉ាងខ្លាំង។ ប៉ុន្តែជប៉ុនបានប្រកាសថា ​នឹង បន្ដនេសាទត្រីបាឡែននៅតំបន់សមុ​ទ្រភាគ ខាងត្បូងបើទោះបីមានការប្រឆាំងពី​គណៈ កម្មការការពារត្រីបាឡែនអន្ដរជាតិក៏ដោយ។

លោក Joji Morishita តំណាងភាគីជប៉ុន ក្នុងការនេសាទត្រីបាឡែនបានឱ្យដឹងថាការហាមប្រាមនេសាទត្រីបាឡែនបាន បង្វែរពីជ្រុងមួយនៃវិទ្យាសាស្ដ្រទៅកាន់ នយោបាយវិញ។ កាលពីថ្ងៃទី១៩ ខែ មិថុនាជប៉ុនមិនបានផ្ដល់មូលហេតុត្រឹម ត្រូវក្នុងគម្រោងនេសាទត្រីបាឡែនជិត៤ពាន់ក្បាលក្នុងរយៈពេល១២ឆ្នាំកន្លងមក។ កន្លងមកជប៉ុនបានអះអាងថា ការនេសាទខាងលើក្នុងគោលដៅស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រតែជប៉ុនមិនបានផ្ដល់ឯកសារច្បាស់ លាស់នោះឡើយ។ ចំណែកសាច់ត្រីបាឡែន ត្រូវបានយកទៅធ្វើម្ហូបសម្រាប់ពួកអ្នកមាន ពិសា។

ការនេសាទត្រីបាឡែនរបស់ប្រទេស ជប៉ុនបានក្លាយទៅជាប្រពៃណីទៅហើយ ដោយប្រទេសនេះឡោមព័ទ្ធដោយសមុទ្រ នៅជុំវិញ។ បើទោះបីមានការហាមឃាត់ មិនឲ្យនេសាទត្រីបាឡែនដែលអាចនឹងផុត ពូជក្នុងពេលអនាគតដ៏ខ្លីក៏ដោយក៏ជប៉ុននៅតែបន្ដលួចនេសាទដដែល។ អង្គការគាំ ពារសត្វព្រៃពិភពលោកបានប្រកាសថា ជប៉ុនគួរតែផ្អាកសម្លាប់ត្រីបាឡែនក្នុង ចំនួនដ៏ច្រើនលើសលប់នោះតទៅទៀត មុននឹងមច្ឆាប្រភេទនេះឈានទៅរកក្ដី វិនាសហិនហោច ។

នៅក្នុងឆ្នាំ១៩៨៦ អង្គការគាំពារសត្វព្រៃពិភពលោកបានស្នើសុំឱ្យបញ្ឈប់ការនេសាទនិងជួញដូរត្រីបាឡែន។ បើទោះបីជាយ៉ាងណាក្ដីប្រទេសជប៉ុននៅតែបន្ដ សកម្មភាពទាំងនោះមិនឈប់ឈរ ទើប មានសំណួរជាច្រើនសួរឡើងចំៗថា ចុះ មូលហេតុអ្វីបានជាប្រទេសជប៉ុនមិនព្រមបញ្ឈប់ការសម្លាប់ត្រីបាឡែនខុសច្បាប់?

នៅឆ្នាំ១៩២៥ អង្គការកេរមរតកជាតិ បានប្រកាសថា ចំនួនត្រីបាឡែនត្រូវបានសម្លាប់យ៉ាងច្រើនលើសលប់ក្នុងតម្រូវការនៅអំឡុងពេលសង្គ្រាមលោកលើកទី១ដោយខ្លាញ់របស់វាមានសារសំខាន់ខ្លាំងណាស់ដើម្បីធ្វើជាគ្រឿងផ្សំផលិតអាវុធ និងការពារមិនឱ្យជ្រាបទឹក។ ដោយឡែក ការប្រមាញ់ត្រីបាឡែនត្រូវបានបន្ដរហូត មកដល់សតវត្សរ៍ទី២០ហើយប្រទេសដែ​ល ប្រមាញ់ត្រីបាឡែនច្រើនជាងគេបំផុត​នោះ គឺប្រទេសជប៉ុន។

​​សាច់ត្រីបាឡែនជាអាហារមានតម្លៃថ្លៃបំផុតក្នុងប្រទេសជប៉ុនហើយមានតែអ្នកមានលុយកាក់ស្ដុកស្ដម្ភប៉ុណ្ណោះ ទើបមាន ឱកាសទទួលទានសាច់ត្រីបែបនេះ។ ត្រី បាឡែនត្រូវបានគេចាត់ទុកថាជាម្ហូបប្រពៃណីពីបុរាណដែលនាំឱ្យជនជាតិជប៉ុនមាន សុខភាពល្អ និងមានអាយុវែងផងដែរ ៕

article-0-03B62B950000044D-446_642x412

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print