បុរសម្នាក់ស្លាប់ដោយសារលង់ទឹកអូរនៅស្រុកបាកាន

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងទឹកអូរ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២​ ស្ថិតនៅចំណុចអូរបឹងប្រិយ៍ ក្នុងភូមិបឹងប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​ ដែលបានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២២។

លោក លន់ ប៊ុនរ៉ា នាយប៉ុស្តិ៍នគរបាលត្រពាំងជង បានប្រាប់ឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រូបលោកបានរាយការណ៍ជូនកម្លាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ ដោយបានសហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងគ្រូពេទ្យកោសល្យវិច័យមន្ទីរពេទ្យខេត្តបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការពិនិត្យទីកន្លែងកើតហេតុស្ថិតនៅខាងជើងឆៀងខាងកើតផ្ទះរបស់សពប្រហែល៣០០ម៉ែត្រ ។
លោកបានបញ្ជាក់ថា ដោយសពត្រូវបានក្រុមគ្រួសារលាងសម្អាតយកមកតម្កល់នៅលើគ្រែមុខផ្ទះរបស់ឈ្មោះ នៅ ស្រីល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ ស្ថិតក្នុងភូមិ.ឃុំខាងលើ ។

ក្រោយធ្វើការពិនិត្យលើសពជនរងគ្រោះឈ្មោះ ឌំ គក់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានកម្ពស់១.៦០ម៉ែត្រ សម្បុរខ្មៅស្រអែម មុខរបរកសិករ មានទីលំនៅភូមិបឹងប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺសពមានសភាពរឹងតាមសន្លាក់ លើផ្នែកក្បាល ដងខ្លួន និងអវយវៈ គ្មានស្លាកស្នាមអ្វីគួរឱ្យសង្ស័យនោះទ។ យោងតាមការបំភ្លឺជុំវិញទីកន្លែងកើតហេតុនិងការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញយើងសន្និដ្ឋានបានថា ជនរងគ្រោះឈ្មោះ ឌំ គក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយសពខាងលើបានស្លាប់លើសពី៦ម៉ោងឡើង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print