ធ្លាក់ឧទ្ធម្ភាគចក្រនៅអាមេរិក ស្លាប់ ៦នាក់ក្នុងរដ្ឋVirginia

ចែករំលែក៖

ឧទ្ធម្ភាគចក្រសម្រាប់ដឹកអ្នកទេសចរកម្សាន្ត បានធ្លាក់នៅលើផ្លូវល្បឿនលឿនក្នុងរដ្ឋ Virginia ខាងលិច ហើយឆាបឆេះមុនពេលក្រុមជួយសង្គ្រោះបានទៅដល់។ គ្រោះថ្នាក់ខាងលើបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ ។

លោក Ray Bryant អគ្គនាយកទទួលបន្ទុកកិច្ចការអាសន្នក្នុងរដ្ឋ Logan បានឱ្យដឹងថា ផ្លូវល្បឿនលឿន ផ្លូវជាតិលេខ១៧នឹងត្រូវបិទរយៈពេល២៤ម៉ោងដើម្បីស្រាវជ្រាវ នៅកន្លែងកើតហេតុ។ នាយកដ្ឋានសុវត្ថិភាពអាកាសចរណ៍អាមេរិក នឹងចូលរួមក្នុងការស្រាវជ្រាវពីគ្រោះថ្នាក់ខាងលើ ។
នៅពេលនេះមន្ត្រីក្នុងតំបន់មិនទាន់ប្រកាសអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ហើយក៏មិនបានបញ្ជាក់ថាមានអ្នកដំណើរនៅលើដីរងគ្រោះដែរឬទេ ក្នុងពេលឧទ្ធម្ភាគចក្រធ្លាក់នោះ៕ ដោយធីរីណា

...

រូប​ថត​ :​ bnonews.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print