បាញ់ប្រហារនៅក្នុងរថភ្លើង ក្នុងទីក្រុង San Francisco អាមេរិក

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារនៅក្នុងរថភ្លើងដែលកំពុងតែធ្វើដំណើរកាលពីថ្ងៃទី២២ខែមិថុនា(ពេលវេលាអាមេរិក) ក្នុងទីក្រុង San Francisco ។

កម្លាំងប៉ូលិស San Francisco បានបញ្ជាក់ថា ការផ្ទុះអាវុធស្ថិតនៅស្ថានីយMuni Forest Hill ពេលរថភ្លើងចាកចេញឆ្ពោះទៅស្ថានីយCastro ។ កម្លាំងប៉ូលិសបានបញ្ជាក់ថា មានមនុស្ស២នាក់ត្រូវគ្រាប់នៅក្នុងស្ថានីយ Castro ក្នុងនោះមានម្នាក់ស្លាប់ និងម្នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យថាមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
ជនដៃដល់ផ្ទុះអាវុធបានចាកចេញពីរថភ្លើងនៅក្នុងស្ថានីយ Castro ហើយពេលនេះកម្លាំងប៉ូលិសកំពុងតាមចាប់ខ្លួន។ កម្លាំងប៉ូលិសបានឱ្យដឹងថា ការបាញ់ប្រហារគឺមានគោលដៅ ដោយជនដៃដល់បាញ់សំដៅទៅលើមនុស្សពីរនាក់ ដែលមានវិវាទជាមួយគ្នានៅមុនពេលកើតហេតុ។
លោក Scott Wiener សមាជិកព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ថា ការផ្ទុះអាវុធជាបន្តបន្ទាប់ ជាការរំលឹកដល់យើងគ្រប់គ្នាថា តើពេលណាទើបបញ្ចប់ការផ្ទុះអាវុធពាសវាលពាសកាលនៅអាមេរិក ៕ ដោយធីរីណា

...

រូប​ថត​ :​ abcnews.go.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print