ឃាត់ខ្លួន​មុខសញ្ញាកាប់ប្លន់កាបូបលុយម្នាក់​ នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​២នាក់ដែល​ជាមុខសញ្ញា​ចោរប្លន់នៅ​ស្រុកព្រៃនប់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុកព្រៃនប់​ ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ រួម​នឹង​វត្ថុ​តាងជាក់ស្តែងផងដែរ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​ បន្តថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ ធ្វើការបង្ក្រាបករណីអំពើ លួចមានស្ថានទម្ងន់ទោស(កាប់ប្លន់កាបូបលុយ)០១​កើត​ឡើង បង្កដោយជនសង្ស័យចំនួន០២​នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី នៅលើដងផ្លូវជាតិលេខ៤ ចំណុចភ្នំ៩៣ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យ​ទី១-ឈ្មោះ ឡាត់ ជីវរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខ​របរមិនពិតប្រាកដ មានទីលំ​នៅ​ភូមិទ្រារ៤ សង្កាត់ស្ទឹង​មានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន​) ។ និងទី២-ឈ្មោះ យុ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិត​ប្រាកដ មានទីលំនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជ​ធានីភ្នំពេញ(កំពុង​រត់​គេច​ខ្លួន​) ។

ប្រភពដដែលបន្តថា​ មុនពេលកើតហេតុ​ ជនសង្ស័យ​បានធ្វើសកម្ម​ភា​ពទាញយកកាបូបហើយបានប្រើច្រវ៉ាក់និងកាំបិតបាំងតោ ដេញកាប់ប្លន់យកកាបូបលុ​យរបស់ជនរង​គ្រោះ២នាក់ប្ដីប្រពន្ធមានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណះពេលជនរងគ្រោះពីរអ្នកប្ដីប្រ​ពន្ធជិះម៉ូតូចេញពីលក់ដូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងត្រ​ឡប់មកផ្ទះវិញ ។ ក្រោយពេលធ្វើសកម្មភាពរួច កម្លាំងជំនាញបានឃាត់ជន​សង្ស័យបាន០១នាក់ឈ្មោះឡាត់ ជីវរ និងដកហូតវត្តុតាងមួយចំនួនក្នុងរួមមាន៖ សាច់ប្រាក់សុទ្ធ ម៉ូតូ គ្រឿងអលង្គការ និងទូរស័ព្ទផងដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print