ករណីប្រទះឃើញសាកសពត្រូវភ្លើងឆេះយ៉ាងខ្លោចរួញនៅចំនុច ដីព្រៃ ចុងព្រែកអ្នកតាវាំុង

ចែករំលែក៖

ភ្នំពេញ៖ មានករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពត្រូវភ្លើងឆេះយ៉ាងខ្លោចរួញនៅចំនុច ដីព្រៃ ចុងព្រែកអ្នកតាវាំុង​ កាលពីវេលាមោ៉ង១៥និង០០នាទីរសៀលថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០១៦ នៅចំនុចដីព្រៃ ចុងព្រែកអ្នកតាវាំុង ស្ថិតនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចអោយដឹងថា​ សាកសពមិនស្គាល់អត្តសញ្ញាណនៅឡើយទេ​ (មិនអាចកំណត់បានព្រោះត្រូវភ្លើងឆេះព្រៃឆេះរោលខ្លោចអស់)។

សមត្ថកិច្ចបន្តថា​ មុនពេលកើតហេតុមានភ្លើងឆេះព្រៃនៅចំនុចខាងលើរហូតដល់មោ៉ង១៤ និង០០នាទីរសៀលថ្ងៃទី៥​ខែឧសភា​ ឆ្នាំ​២០១៦ ពេលនោះមានប្រជាពលរដ្ឋម្នាក់ឈ្មោះ វា៉ន់ វេ៉ត ភេទ ប្រុស អាយុ៥៣ឆ្នាំ រស់នៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅបានទៅចំការចេករបស់គាត់ដែលនៅជិតកន្លែងភ្លើងឆេះនោះ​ ស្រាប់តែអ្នករកឃ្មំុម្នាក់បាននិយាយប្រាប់គាត់ថា«ដូចជាធំុក្លិនស្អុយប្លែក»ពេលនោះគាត់ក៏បានដើររកមើលនៅកន្លែងភ្លើងឆេះនោះ(ភ្លើងរលត់)គាត់ក៏បានប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណត្រូវភ្លើងឆេះខ្លោច ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យតែម្តង។

បច្ចុប្បន្នសាកសពយកទៅដំកល់នៅវត្តព្រែកថ្មីរងចាំនគរបាលជំនាញចុះមកពិនិត្យធ្វើកោសល្យវច្ច័យ៕​

image

image

ដោយ​៖ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print