ភ្នំពេញ៖ មានករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពត្រូវភ្លើងឆេះយ៉ាងខ្លោចរួញនៅចំនុច ដីព្រៃ ចុងព្រែកអ្នកតាវាំុង កាលពីវេលាមោ៉ង១៥និង០០នាទីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំនុចដីព្រៃ ចុងព្រែកអ្នកតាវាំុង ស្ថិតនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចអោយដឹងថា សាកសពមិនស្គាល់អត្តសញ្ញាណនៅឡើយទេ (មិនអាចកំណត់បានព្រោះត្រូវភ្លើងឆេះព្រៃឆេះរោលខ្លោចអស់)។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុមានភ្លើងឆេះព្រៃនៅចំនុចខាងលើរហូតដល់មោ៉ង១៤ និង០០នាទីរសៀលថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៦ ពេលនោះមានប្រជាពលរដ្ឋម្នាក់ឈ្មោះ វា៉ន់ វេ៉ត ភេទ ប្រុស អាយុ៥៣ឆ្នាំ រស់នៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅបានទៅចំការចេករបស់គាត់ដែលនៅជិតកន្លែងភ្លើងឆេះនោះ ស្រាប់តែអ្នករកឃ្មំុម្នាក់បាននិយាយប្រាប់គាត់ថា«ដូចជាធំុក្លិនស្អុយប្លែក»ពេលនោះគាត់ក៏បានដើររកមើលនៅកន្លែងភ្លើងឆេះនោះ(ភ្លើងរលត់)គាត់ក៏បានប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណត្រូវភ្លើងឆេះខ្លោច ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យតែម្តង។
បច្ចុប្បន្នសាកសពយកទៅដំកល់នៅវត្តព្រែកថ្មីរងចាំនគរបាលជំនាញចុះមកពិនិត្យធ្វើកោសល្យវច្ច័យ៕
ដោយ៖ សុខ ខេមរា