ហួសចិត្ត !! រថយន្តសង្គ្រោះបន្ទាន់បើកបញ្ច្រាសផ្លូវទៅបុកម៉ូតូ១គ្រឿងបណ្ដាលឱ្យនារីម្នាក់រងរបួសធ្ងន់ ហើយមិនប្រញាប់ឈប់ជួយសង្គ្រោះទេ បែរជាបើករត់គេចបាត់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងមិនដឹងថានៅមន្ទីរពេទ្យខាងណានោះទេ បានបើកបញ្ច្រាសផ្លូវយ៉ាងលឿនទៅបុកម៉ូតូមួយគ្រឿងដែលជិះដោយនារីម្នាក់ពេញទំហឹងបណ្តាលឱ្យនាងរងរបួសធ្ងន់ រួចរថយន្តបង្កហេតុបានបើកគេចបាត់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង១០និង៣០ នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ពានអាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់ជិះម៉ូតូហុងដាប៊ីតពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HQ-9683 ធ្វើដំណើរចុះពីលើស្ពានអាកាសច្បារអំពៅក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខស្វាយរៀង2A-1345 មិនដឹងថានៅមន្ទីរពេទ្យខាងណានោះទេ បានបើកបញ្ច្រាសផ្លូវចរាចរណ៍ ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឱ្យនារីជនរងគ្រោះដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ ភ្លាមនោះរថយន្តបង្កហេតុមិនបានឈប់ទទួលខុសត្រូវឬដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នោះទេ បែរជាព្យាយាមបើករត់ចេញពីកន្លែងកើតហេតុបាត់ទៅ ទាំងមិនបានចុះរើសស្លាកលេខដែលធ្លាក់នៅនឹងកន្លែងកើតហេតុនោះឡើយ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ចំណែកស្លាកលេខរថយន្តបង្កនិងម៉ូតូជនរងគ្រោះ សមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវរករថយន្តបង្កហេតុយកមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print