យុវជនម្នាក់ឈរបាញ់នោមក្រោមដើមដូងរន្ទះបាញ់ស្លាប់គួរឲ្យសង្វែគ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជនម្នាក់ជិះម៉ូតូតាមផ្លូវពេលមេឃភ្លៀងឈប់ឈរបាញ់នោមក្រោមដើមដូងរន្ទះបាញ់ស្លាប់ កាលម៉ោង៥រសៀលថ្ងៃទី៥​ ខែឧសភា ឆ្នាំ២០១៦ នៅភូមិកណ្តោលឃុំបវេលស្រុកបវេលខេត្តបាត់ដំបង។

នគរបាលស្រុកបវេលបានឲ្យដឹងថាយុវជនដែលរន្ទះបាញ់ស្លាប់មានឈ្មោះ អ៊ា ឈុនលី អាយុ ១៧ឆ្នាំមានទីលំនៅភូមិអូរឬស្សីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមកឈប់ក្រោមដើមដូងរួចឈរបាញ់នោមក្រោមមេឃកំពុងភ្លៀងស្រាប់ភ្លាមនោះក៏ឮសូររន្ទះបាញ់ក្តាំងហើយក៍ប្រាប់ពលរដ្ឋទៅមើលឃើញបុរសនេះស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកពិនិត្យសពបានបញ្ជាក់ថាសពពិតជាស្លាប់ដោយសាររន្ទះបាញ់ហើយប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

IMG-20160506-WA0035

IMG-20160506-WA0036

IMG-20160506-WA0034

ដោយ៖​​ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print