អ្នកគាំទ្រសោកស្តាយកញ្ញាឯកភេទទី៣កម្ពុជាដែលមានសមត្ថភាពជាប់បានត្រឹម TOP11

ចែករំលែក៖

បាងកក៖ នៅទីបំផុតកម្មវិធីប្រកួតលំដាប់អន្តរជាតិបវរកញ្ញាភេទទី៣ Miss International Queen 2022 ត្រូវបានបញ្ចប់ហើយ ដោយអ្នកឈ្នះមកុដបានទៅលើបេក្ខភាពមកពីប្រទេសហ្វុីលីពីន ខណៈដែលអ្នកគាំទ្រនៅកម្ពុជាជាច្រើនគឺបានសង្ឃឹមយ៉ាងមុតមាំថា បវរកញ្ញា តំណាងប្រទេសកម្ពុជាកញ្ញា សាយ ហ្វុន អាចមានឱកាសខ្ពស់ហក់ចូលទៅដល់ top 5 ឬ៥នាក់ចុងក្រោយក៏ដូចជាអាច ឈ្នះមកុដ តែបែរជាមិនទទួលបានលទ្ធផលល្អដូចការរំពឹងទុក។
កញ្ញាឯកភេទទី៣កម្ពុជា កញ្ញា សាយហ្វុន នៅលើវេទិកាប្រកួតមុននេះគឺធ្វើបានយ៉ាងល្អបំផុត ដោយរូបសម្រស់ក៏ស្អាតខ្លាំងដែរ ជាពិសេសសមត្ថភាពទាំងការនិយាយភាសាអង់គ្លេស និងភាសាថៃ ដែលចំណុចខាងចេះភាសាថៃ គឺនាងមានប្រៀបជាងបវរកញ្ញាដទៃទៀតបាត់ទៅហើយ តែគួរឱ្យសោកស្តាយគឺនាងជាប់បានត្រឹមតែ Top 11 ឬ១១នាក់ចុងក្រោយប៉ុណ្ណោះ ។ អ្នកគាំទ្រកម្ពុជាហាក់នៅតែមិនអស់ចិត្តចំពោះលទ្ធផល នេះ ព្រោះថានៅអំឡុងពេលប្រកួតមានអ្នកគាំទ្រជនជាតិថៃជាច្រើនក៏បានគាំទ្រកញ្ញា សាយ ហ្វុនផងដែរ ដែលមិនសមណាជាប់ត្រឹម Top 11 នោះទេ ។ សម្រាប់អ្នកលេងបណ្តាញសង្កមកម្ពុជាក៏មានការប្រតិកម្មផងដែរ ដោយពួកគេបាននិយាយថា ថៃមិនដែលឱ្យខ្មែរជាប់នោះទេ យ៉ាងច្រើនជាប់បានត្រឹមតែប៉ុណ្ណឹង ហើយពួកគេនៅតែលើកទឹកចិត្តកញ្ញា សាយ ហ្វុនដែរ បើទោះបីជានាងមិនបានចូល Top 6 ឬឈ្នះមកុដក៏ដោយ ក៏ប៉ុន្តែនាងបានឈ្នះមកុដក្នុងបេះដូងប្រជាជនកម្ពុជារួចបាត់ទៅហើយ ហើយថែមទាំងបានឈ្នះនូវពានរង្វាន់ Miss Photogenic Award ថែមទៀតផង ។
គួរជម្រាបផងដែរថា ក្នុងកម្មវិធី Coronation Night នេះ លទ្ធផល បង្ហាញថា “Miss Fuschia Anne Ravena” អាយុ២៧ឆ្នាំ មកពីប្រទេស ហ្វុីលីពីនដែលបានគ្រងមកុដដោយសេចក្តីថ្លៃថ្នូរ ហើយក៏បង្ហាញពីសក្ដានុពល សមរម្យសម្រាប់ការបង្ហាញពីអំណាចនៃមោទនភាព ការឆ្លើយសំណួរដោយភាពជឿជាក់។ ចំណាត់ថ្នាក់លំដាប់រងទីមួយ បានទៅកញ្ញា Jasmine Jimenez មក ពីប្រទេសកូឡុំប៊ី និងចំណាត់ថ្នាក់លំដាប់រងទី២ កញ្ញា Aëla Chanel មកពី ប្រទេសបារាំង។ Miss International Queen គឺជាវេទិកាមួយដែលស្ត្រីកែភេទមកពីជុំវិញពិភពលោកកំពុងស្វែងរក ផ្តល់ ឱកាសឱ្យអ្នករាល់គ្នាបង្ហាញខ្លួនដោយ សេរី និងស្រស់ស្អាត។ នៅក្នុងទម្រង់ដែលទទួលយកឆ្នាំនេះ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “មោទនភាពរួមគ្នា” ដើម្បីឱ្យគ្រប់គ្នាបង្ហាញពីមោទនភាពចំពោះខ្លួនឯង និងមនុស្សជាតិស្មើគ្នា ដោយជ្រើសរើសរៀបចំការប្រកួតនៅខែមិថុនា នៅទូទាំងពិភពលោក វាត្រូវបានគេចាត់ទុកថាជាខែមោទនភាព ឬជាខែនៃការប្រារព្ធមោទនភាពនៅក្នុងសហគមន៍ LGBTQ+ និងប្រវត្តិគួរឱ្យចាប់អារម្មណ៍ជាច្រើនពីវិជ្ជាជីវៈផ្សេងៗដែលមកពី២៣ប្រទេសជុំវិញពិភពលោក៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print