ការដាក់ពង្រាយកម្លាំងសន្តិសុខ រហូតដល់ទៅ១៦ពាន់នាក់ដើម្បីធានាសន្តិសុខនៅតំបន់រមណីយដ្ឋាន សារមន្ទីរជាតិ ក្នុងមហាវិថី Padre Burgos ដែលជាទីកន្លែងប្រធានាធិបតីថ្មីនឹងចូលកាន់តំណែងជាផ្លូវការ ។
ពីធីចូលកាន់តំណែងប្រធានាធិបតី របស់លោក Ferdinand “Bongbong” Marcos នឹងធ្វើ នៅថ្ងៃទី៣០ខែមិថុនា ក្រោមការការពារយ៉ាងតឹងតែងបំផុត ដើម្បីទប់ស្កាត់ក្រុមជ្រុលនិយមដែលមានគម្រោងបំផ្លាញពិធីឡើងកាន់តំណែង ។
កន្លងមកមានព័ត៌មានចារកម្មថា មានក្រុមជ្រុលនិយមបានឡើងគម្រោងបំផ្លាញពិធីចូលកាន់តំណែង របស់លោក Ferdinand “Bongbong” Marcos ។ ជាមួយគ្នានេះដែរ ក្រុមប្រឆាំងនឹងមានគម្រោងធ្វើមហាបាតុកម្មនៅថ្ងៃទី៣០ខែមិថុនា ។
លោក Ferdinand “Bongbong” Marcos ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វុីលីពីនកាលពីខែឧសភាកន្លងមក ដោយទទួលបានសំឡេងគាំទ្រដល់ទៅជាង ៦០%។ ពលរដ្ឋហ្វុីលីពីនបង្ហាញពីក្តីសង្ឃឹមថានឹងមានមេដឹកនាំដែលគិតគូរដល់ពលរដ្ឋយ៉ាងពិតប្រាកដ៕ ដោយធីរីណា
រូបថត : VOV.VN