អនុប្រធានគណបក្សភ្លើងទៀននិយាយមិនឆ្លុះបញ្ចាំងពីការពិតទើបរងបណ្តឹងនៅតុលាការ

ចែករំលែក៖

ភ្នំពេញ÷អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន មានប្រសាសន៍ថា ការសម្រេចចិត្តប្តឹងលោកសុនឆ័យ  អនុប្រធានគណបក្សភ្លើងទៀនគឺដើម្បីស្ដារកិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងរបស់គណបក្សប្រជាជនកម្ពុជានៅពេលដែលគេដឹងថាសេចក្តីថ្លែងរបស់លោកសុន ឆ័យ គឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា។

លោក ចាន់ រាជសី ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងជាអ្នកវិភាគបញ្ហាសង្គមនិងនយោបាយ មើលឃើញថា ការលើកឡើងពីបញ្ហានានាពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កន្លងទៅនេះ របស់គណបក្សនយោបាយ គឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ តើការបញ្ចេញមតិខ្លះផ្ទុយនឹងការពិតដែលភាគីម្ខាងទៀតអាចប្តឹងបាន។

លោកបានបន្តថា ត្បិតជាសិទ្ធិសេរីភាពតែការលើកឡើងនេះក៏ត្រូវឆ្លុះបញ្ចាំងពីភាពពិតជាក់ស្តែងនិងស្របទៅ តាមច្បាប់ផងដែរ។ ផ្ទុយទៅវិញការលើកឡើងដែលមិនឆ្លុះ បញ្ចាំងពីការពិត ប្រាកដជានឹងត្រូវប្រឈមមុខតាម ផ្លូវច្បាប់។ ជាក់ស្ដែងដូចជាករណីលោក សុន ឆ័យ អនុ ប្រធានគណបក្សភ្លើងទៀន រងបណ្តឹងនៅតុលាការ ជាឧទាហរណ៍ស្រាប់។

គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធការចោទ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ​និងទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារ។

លោក សុខ ឥសាន មន្ត្រីអ្នកនាំពាក្យគណបក្សប្រជា ជនកម្ពុជា បានថ្លែងថ្ងៃទី២៧ខែមិថុនានេះថា ការចោទ ប្រកាន់របស់លោក សុន ឆ័យ មកលើគណបក្សប្រជា ជនកម្ពុជា គឺជារឿងដែលមិនអាចទទួលយកបាន ហេតុ ដូច្នេះហើយ ការប្តឹងលោក សុន ឆ័យ ទៅតុលាការនេះ ដើម្បី​ស្វែងរក​យុត្តិធម៌ និងជាការស្តារមុខមាត់កិត្តិយសគណបក្សប្រជាជនកម្ពុជាមកវិញ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក៏បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។ បើតាម គជប ការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់លោក សុន ឆ័យ ដែរថា លទ្ធផលបោះឆ្នោតមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ មានការលួចសន្លឹឆ្នោត រហូតធៀបទៅនឹងចោរលួចគោអស់៣ នៅសល់២ វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យជាដើម គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចការងារ ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។

 ពាក្យបណ្តឹងរបស់ គ.ជ.ប បានស្នើឲ្យ ទី១៖ ផ្ដន្ទាទោសឈ្មោះ សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print