កីឡាករ ចៅ ផលឌឿ ប៉ះជាមួយ លីន វាសនា ខណៈ កីឡាករធន់ ចាន់តាក់ ជួបជាមួយ ផាន់ សារុននៅសង្វៀន TV5

ចែករំលែក៖

ភ្នំពេញ៖  កីឡាករ ចៅ ផលឌឿមកពីក្លិបសំរោងកោងកីឡាត្រូវបានគណៈកម្មការរៀបចំការប្រកួតប្រដាល់របស់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ផ្គូផ្គងឲ្យជួបប្រកួតជា មួយកីឡាករ លីន វាសនា មកពីក្លិបបុរីរាជសីហ៍មានប្ញទ្ធិក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ខណៈដែលកីឡាករ ធន់ ចាន់តាក់ មកពី ក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេម រភូមិន្ទត្រូវប្រកួតជាមួយ កីឡាករ ផាន់ សារុន មកពីក្លិបគជសារកីឡានាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅលើសង្វៀន TIFFY ARENA ។

ចៅ ផលឌឿ និង លីន វាសនា អាចធ្វើ ឲ្យទស្សនិកជនជក់ចិត្តបានតាមកម្លាំងស៊ុហ្វវាយរបស់ផលឌឿនដែលធ្លាប់តែរឹងមាំ ប៉ុន្តែ នៅពេលមកជួបជាមួយកីឡាករជើងថ្មី លីន វាសនា ទំនងពិបាកបំបែកស្នៀតជង្គង់ និងកែងរបស់វាសនាបន្តិចហើយ ។
ទោះបីយ៉ាងនេះក្តីការប្រកួតចុងក្រោយ របស់ ផលឌឿ បានវាយចាញ់កីឡាករ ឯម ខ្លឹមខ្មៅ មកពីក្លិបឫទ្ធីពោធិ៍សែនជ័យក្នុងទឹកទី៣, វាយចាញ់ កីឡាករ ពុទ្ធ ឆាយរិទ្ធី មកពី ក្លិបពុទ្ធសេរីវង្សក្នុងទឹកទី២ ប៉ុន្តែវាយឈ្នះ ទឹម សាន្ត មកពីក្លិបកុសលកីឡាដោយ ពិន្ទុ ។

ដោយឡែកកីឡាករ លីន វាសនា ប្រកួត ចុងក្រោយវាយឈ្នះកីឡាករ សូយ ចិន្តា មកពីក្លិបពោធិ៍ជ័យកីឡាហើយធ្លាប់វាយចាញ់កីឡាករ សល់ ពិសិដ្ឋ មកពីក្លិបកុសល កីឡាក្នុងទឹកទី១ ដូច្នេះហើយកម្រិតបច្ចេក ទេស វាសនា គឺចាញ់ប្រៀប ចៅ ផលឌឿ ច្រើនទាំងបទពិសោធន៍និងតួលេខប្រកួតនៅលើសង្វៀន។

ចំពោះការប្រកួតរវាងកីឡាករ ធន់ ចាន់តាក់នឹងកីឡាករ ផាន់ សារុន នាល្ងាច ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះក៏អាច និយាយបានថា ជាគូល្អមួយសម្រាប់ទាក់ទាញទស្សនិកជនដែរ ពីព្រោះកន្លងទៅពួកគេសុទ្ធតែធ្លាប់វាយផ្តួលគូប្រកួតឲ្យចុះចាញ់ដូចគ្នា។ កន្លងទៅកីឡាករ ធន់ ចាន់តាក់ ធ្លាប់វាយផ្ដួលកីឡាករ ឯម សាវិន មកពីក្លិប ឫទ្ធីពោធិ៍សែនជ័យឲ្យសន្លប់ក្នុងទឹកទី២ ។ ចំណែកពីរប្រកួតចុងក្រោយរបស់កីឡាករ ផាន់ សារុន វិញគឺវាយចាញ់ទាំង២ប្រកួត ដូចជា ចាញ់កីឡាករ ម៉ន ព្រហ្មម៉ាញ មក ពីក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយ ពិន្ទុនិងចាញ់ផន ផល្លា មកពីក្លិបតាព្រហ្មមានជ័យដោយពិន្ទុ៕

កីឡាករ ចៅ ផលឌឿ

សកម្មភាពពេលប្រកួតកន្លងទៅ

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print