បុរសម្នាក់បើករថយន្តដឹកដីឡើងចំណោតមិនរួចថយក្រោយក្រឡាប់សង្កាត់ពីលើស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មខណៈបើករថយន្តដឹកដីឡើងចំណោតមិនរួចថយក្រោយក្រឡាប់សង្កាត់ជនរងគ្រោះពីលើ នៅវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវស្កា ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះថា ថុល ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ មុខរបរសុីឈ្នួលបើកឡានកែច្នៃដឹកដីលក់តាមផ្ទះ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាកនៅភូមិបឹងផ្សោត ឃុំពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង មានប្រពន្ធឈ្មោះគង់ ស៊ីថា មុខរបរកម្មករកាត់ដេរ នៅភូមិបឹងផ្សោត ស្រុកពាមរ៍ខេត្តព្រៃវវែង។

តាមសម្ដីសមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះបានបើកឡានកែច្នៃដឹកខ្សាច់ពីមាត់ទន្លេយកទៅលក់តាមផ្ទះពេលបើកមកដល់ចំណុចកើតហេតុបានបើកឡើងលើផ្លូវធំ(ឡានអកស្រើ) ឡើងមិនរួចក៏ថយមកក្រោយជនរងគ្រោះបានជាន់​ហ្គារបន្ថែមធ្វើឲ្យឡានវិលទទឹងផ្លូវផ្អៀងក្រឡាប់ឡានបោកជនរងគ្រោះនិងចិញ្ចើមផ្លូវហើយបានសង្កត់ពីលើជនរងគ្រោះចំពាក់កណ្ដាលខ្លួននិងជើងបណ្ដាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាម។

ក្រោយមកក៏មានសមត្ថកិច្ចចុះមកពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

20160506070815

20160506070807

20160506070807 (1)

20160506070808

20160506070808 (1)

20160506070807 (2)

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print