ប្រទេសប្រេស៊ីលសាកល្បងបាក់តេរីប៉ារ៉ាស៊ីតដែលអាចរារាំងការរាលដាលនៃវីរុសហ្ស៊ីកា

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែឧសភា សារព័ត៌មាន ញូវយ៉កថាមស៍បានផ្សាយថា ក្រុមអ្នកវិទ្យា សាស្ត្រប្រេស៊ីលកំពុងតែសាកល្បងបាក់តេរីប៉ារ៉ាស៊ីតដែលមានសមត្ថភាពគ្រប់គ្រង និងរារាំងការឆ្លងរាលដាលនៃវីរុសហ្ស៊ីកា។ បាក់តេរី ប៉ារ៉ាស៊ីត មានឈ្មោះថា Wolbachia មានសមត្ថភាពខ្ពស់ក្នុងការកាត់ បន្ថយការឆ្លងរាលដាលនៃមេរោគហ្ស៊ីកា។ នៅក្នុងកម្មវិធីបំផ្លាញមេរោគចម្លងជំងឺនៅ តំបន់ត្រូពិក បាក់តេរី Wolbachia ត្រូវបានដាក់បញ្ចូលនៅក្នុងពងនៃសត្វមូស Aedes ហើយសត្វមូសកូននឹងបន្តចម្លងបាត់តេរី ខាងលើដល់ជំនាន់ក្រោយៗ។ លទ្ធផល បង្ហាញឲ្យឃើញថា វីរុសហ្ស៊ីកាបានថយ ចុះច្រើន។

គម្រោងខាងលើនឹងត្រូវលែងមូស Aedes មានបាក់តេរី Wolbachia ទៅកាន់ តំបន់ដែលមានមូស Aedes ចម្លងជំងឺ ហ្ស៊ីកាដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ គម្រោងខាងលើមានន័យថា ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់បាក់តេរីទៅកម្ចាត់ វីរុស ក្រោយពេលរកមិនទាន់ឃើញថ្នាំព្យាបាល។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ ក្រសួងសុខាភិបាល ប្រទេសប៉ាណាម៉ាបានបញ្ជាក់ថា មាន ករណីឆ្លងវីរុសហ្សុីកា៤នាក់ជាលើកដំបូងទៅលើទារកនៅក្នុងប្រទេសនេះធ្វើឲ្យទា រកទាំង៤នាក់នោះមានក្បាលតូចដូចនៅ ក្នុងប្រទេសប្រេស៊ីលដែរ។

កន្លងមកនៅទីក្រុង Porto Rico របស់ អាមេរិកមន្ត្រីរដ្ឋាភិបាលបានប្រកាសឲ្យដឹង ថា មានករណីស្លាប់ជាលើកទីមួយដោយសារមេរោគហ្ស៊ីកា។ អ្នកជំងឺបានស្លាប់ បន្ទាប់ពីស្ថានភាពជំងឺបានធ្លាក់ដុនដាប ដោយសារតែគ្រាប់កោសិកាឈាមបាន ងាប់ជាបន្តបន្ទាប់។ ដោយឡែកបើយោង តាមការផ្សាយរបស់ទូរទស្សន៍ El Nuevo dia ដែលបានដកស្រង់ប្រសាសន៍របស់លោកស្រីរដ្ឋមន្ត្រីក្រសួងសុខាភិបាលកោះ Porto Rico បានឲ្យដឹងថា អ្នកជំងឺគឺជា បុរស វ័យ៧០ឆ្នាំម្នាក់ ដែលបានស្លាប់កាល ពីចុងខែកុម្ភៈ។ ការដែលអាជ្ញាធរទើបធ្វើការប្រកាសនាពេលនេះ គឺដោយសារតែគេត្រូវការពេលធ្វើកោសល្យវិច័យនិងធ្វើការវិភាគ ឲ្យបានម៉ត់ចត់មុននឹងប្រកាសបង្កជាការផ្អើលឆោឡោ។

រហូតមកដល់ពេលនេះករណីអ្នកឆ្លងមេរោគហ្ស៊ីកាហើយឈានទៅដល់ស្លាប់ គឺជាករណីកម្រណាស់។ ជាមួយនឹងករណី ទីមួយនៅកោះPorto Rico នាពេលនេះ គឺបង្ហាញថា មេរោគនេះមានលក្ខណៈ កាចសាហាវក្នុងករណីមួយចំនួន។ បើគិត ពីខែវិច្ឆិកាមក នៅកោះ Porto Rico មាន អ្នកជំងឺដែលគេសង្ស័យថាបានឆ្លងមេរោគហ្ស៊ីកាចំនួន៦.១៥៧នាក់ ហើយក្នុងនោះ មាន៦៨៣នាក់ ដែលត្រូវបានគេតាម ដានដឹងថា ពិតជាបានផ្ទុកមេរោគនេះ មែន។

កោះនានានៅក្នុងសមុទ្រការ៉ាអុីបក៏ កំពុងតែមានការព្រួយបារម្ភពីការឆ្លងរាលដាលនៃមេរោគនេះតាមរយៈសត្វមូសផង ដែរ។ ជាក់ស្តែងកោះ Guadeloupe របស់បារាំងបានប្រកាសជាផ្លូវការអំពីលទ្ធភាព នៃការឆ្លងជាទ្រង់ទ្រាយធំនៃមេរោគហ្ស៊ីកា។ គិតមកត្រឹមពេលនេះនៅលើកោះ Guadeloupe មានអ្នកជំងឺប្រមាណជា ២.១០០នាក់ ក៏ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយ នេះចំនួនអ្នកឆ្លងមេរោគបានកើនឡើងកាន់ តែច្រើនគួរឲ្យព្រួយបារម្ភ។ ការប្រកាស អាសន្នពីស្ថានភាពជំងឺឆ្លងទ្រង់ទ្រាយធំនេះ មានន័យថា អាជ្ញាធរនឹងត្រូវចាត់វិធានការឲ្យបានសកម្មតាមរយៈការរើសបុគ្គលិក សុខាភិបាលបន្ថែមដើម្បីធ្វើការឃោសនាពីរបៀបការពារខ្លួន។ ស្រ្តីមានផ្ទៃពោះគឺជា មុខសញ្ញាចម្បងនៃការការពាររបស់អាជ្ញា ធរសុខាភិបាលបារាំងនៅលើកោះនេះ៕

Brazil_Zika_ap_img

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print