កម្លាំងរដ្ឋបាលព្រៃឈើព្រះវិហារបង្ក្រាប រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង

ចែករំលែក៖

ខេត្តព្រះវិហារ៖ កម្លាំងចម្រុះមេព្រៃសង្កាត់ផ្នែកនិងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារដឹកនាំដោយលោកអ៊ិ ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានបង្ក្រាបរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងដឹកឈើដែលគ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅចុងភូមិពោធិ៍ ឃុំពោធិ៍ស្រុកត្បែងមាន ជ័យ ខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០១៦។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានរថយន្តដឹកឈើកម្លាំងសមត្ថកិច្ចចម្រុះមេព្រៃចុះចាប់រថយន្តខាងលើនេះ។ កន្លង មកឈ្មួញដឹកឈើខាងលើនោះតែងតែលួចចូលទៅលើកឈើដាក់ឡាន ដោយពួកគេ តែងតែ ត្រូវរ៉ូវពីអាជ្ញាធរនៅស្រុកត្បែងមាន ជ័យមួយចំនួន ពិសេសជំនាញពាក់ព័ន្ធនៅ តំបន់នោះ។ បន្ទាប់មានសេចក្តីរាយការណ៍ភ្នាក់ងារលោកស៊ើបអង្កេតដឹងលោករៀបចំកម្លាំងចុះដល់គោលដៅបានប្រទះឃើញពិត ប្រាដកហើយក៏បានរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលរង់ចាំឲ្យម្ចាស់ចូលខ្លួនមក ផាកពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើ។

លោកអុិត ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងដែរថា រថយន្តដែលកម្លាំង បង្ក្រាបបាននោះម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខតាកែវ៣A-២១៦៩ បានដឹកឈើគគីរលេខ១ដែលបម្រុងលោតឆត្រឆ្លងខេត្តព្រះវិហារឆ្ពោះទៅខេត្តតាកែវ។
លោកនាយខណ្ឌព្រះវិហារបានបញ្ជាក់ ទៀតថា បើម្ចាស់មិនចូលខ្លួនមកដោះស្រាយទេលោកនឹងវាស់វែងហើយយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើចាត់ការបន្ត។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិពោធិ៍បានឲ្យដឹងថា រថយន្តដែលមកដឹក ឈើគគីរនេះមិនមែនតែលើកទីមួយនោះទេ បានចូលមកដឹកជាច្រើនជើងមកហើយតាំងពីដើមខែកុម្ភ: ឆ្នាំ២០១៦ មកម៉្លេះតែមិនឃើញមានវិធានការបង្ក្រាបសោះ៕

IMG-20160506-WA0029

IMG-20160506-WA0030

IMG-20160506-WA0027

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print