ប៉ោយប៉ែត៖ សំណង់មិនរៀបរយមួយកន្លែង ដែលមានទំហំ៥ម៉ែត្រគុណ២០ម៉ែត្រ ស្មើ៥បន្ទប់ ម្ចាស់សង់ជាបន្ទប់សំរាប់ជួល ត្រូវអាជ្ងធរ សង្កាត់ក្រុងប៉ោយប៉ែតសហការជាមួយសមត្ថកិច្ចជម្នាញ រុះរើចោលមិនឧ្យម្ចាស់សង់បន្ត កាលពីព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៦នៅចំណុចទំនប់ក៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក អាំង កៀវហេង ចៅសង្កាត់ក្រុងប៉ោយប៉ែត បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ២០១៦ថា ម្ចាស់កម្មសិទ្ធដីមានឈ្មោះ រ៉ា មុខរបជាងនាឡិការនៅផ្សាររ៉ុងក្លឿ(ថៃ) ហើយគាត់មានដីកម្មសិទ្ធិនៅចំណុចកើតហេតុចំនួន៣កន្លែងនៅខាងក្រោយនឹងខាងមុខ ដែលនៅលើសំណង់មិនរៀបរយ ដោយយោងតាម អនុក្រឹតថ្មី គេដឹងថា តាមការលើកឡើងរបស់លោកអភិបាលថ្មី ណែនាំ ឲ្យបញ្ឈប់អំពីសំណង់ដែលមិនរៀបរយថ្មីទាំងអស់ទូទាំងក្រុង សង្កាត់ ប៉ោយប៉ែត ឲ្យតែសំណង់ថ្មី យើងមិនអាចឲ្យគាត់ធ្វើបានទេ ហើយយើងចាប់ផ្ដើមចរចាសំណង់ដែលមិនរៀបរយចាស់ ដូច្នេះ សំណង់ដែលមិនរៀបរយថ្មីយើងអាចធ្វើសកម្មភាព ណែនាំគាត់ទី០១ ហើយអ្វីដែលយើងធ្វើពីថ្ងៃទី០៥ កន្លងមកនេះ គីសំណងថ្មីដែលមិនរៀបរយ ដើម្បីកុំឧ្យវាបញ្ហាទៅថ្ងៃក្រោយ ដូចពេលបច្ចុប្បននេះ សំណង់មិនរៀបរយ ច្រើនដែលនៅលើផ្លូវសាធារណៈហើយម្ចាស់កម្មសិទ្ធគាត់ត្រូវការធ្វើផ្លូវ យើងត្រូវការតែវាខាតពេលវេលា ដូច្នេះតាមអនុសាសន៏ថ្មីដែលយើងណែនាំមក តែយើងមិនដែលអនុវត្តន៏ទើបតែថ្ងៃនេះជាលើកដំបូងហើយយើងយកមកអនុវត្តន៏អ្វីដែលសំណង់រៀបរយថ្មី តែចាស់យើងនៅរក្សា តែយើងចរចាបន្តទៀត រហូតដល់អស់ ។
ដោយ៖ វណ្ណា