តារាភេទទី៣ចូលរួមប្រកួតយកពានរង្វាន់អបអរខួប១២ឆ្នាំរបស់ GL Lounge

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង បង្ហាញម៉ូតភេទទី៣ជាច្រើនរូបបានធ្វើការដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាព និងសម្រស់របស់ខ្លួនក្នុងកម្មវិធីមួយដែលរៀបចំដោយក្លិបកម្សាន្តGL Lounge អតីតក្លិចClassic Nigh។ កម្មវិធីនេះមានឈ្មោះថាការបង្ហាញសម្រស់នៅលើកម្រាលព្រំក្រហមរួមទាំងការប្រគល់ពានលើកទឹកចិត្តដល់ក្រុម សិល្បករដែលបានបម្រើការកម្សាន្តរបស់អ្នកគាំទ្រតាមរយៈសម្តែងរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ។

ការរៀបចំកម្មវិធីនេះត្រូវបានប្រារព្ធឡើងកាលពីរាត្រីថ្ងៃទី៥ ឧសភា ឆ្នាំ២០១៦នៅក្លិបកម្សាន្តខាងលើដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវត្រសក់ផ្អែម រាជធានីភ្នំពេញ។ រាត្រីពិសេសនោះមានវត្តមានតារាជាច្រើនដួងមួយចំនួនបានផ្តល់វត្តមានផងដែរហើយក៏មានការរៀបចំកម្មវិធីកម្សាន្តប្លែកៗ និងការដើរបង្ហាញម៉ូតរំលេចដោយក្រម៉ាខ្មែរក្នុងន័យលើកស្ទួយស្នាដៃខ្មែរយើងទៀតផង។

លោក ខេវិន ជាអ្នកគ្រប់គ្រងទូទៅប្រចាំនៅក្លិបខេអិលបានឲ្យដឹងដែរថា នេះជាឱកាសខួបឆ្នាំទី១២ដែលក្លិបយើងបានកកើតឡើងតាំងពីដំបូងមកទល់ពេលនេះ។ យើងបានរៀបចំកម្មវិធីលើកទឹកចិត្តដល់បុគ្គលិកឆ្នើមៗប្រចាំក្លិបរបស់យើងដើម្បីលើកទឹកចិត្ត។ ក្នុងរាជធានីភ្នំពេញក្លិបកម្សាន្តរបស់លោកអាចថាលេខ១សម្រាប់ការសម្តែងភេទទី៣អាចធ្វើឲ្យមហាជនផ្ទុះសំណើចបានដោយមើលកំប្លែងបាន។លោកបន្តថាក្លិបរបស់ថៅកែលោកនេះបើកដំណើរការគឺមានបំណងលើកទឹកចិត្តបងឬប្អូនៗភេទទី៣ដើម្បីមានការងារធ្វើព្រោះភេទទី៣មានការរើសអើងច្រើនហើយភេទទី៣ក៏មានសមត្ថភាពក្នុងការធ្វើអ្វីមួយជួយសង្គមនិងមានអ្នកចូលចិត្តមិនអត់ប្រយោជន៍ឡើយ។ ជាក់ស្តែងពេលនេះមានតារាភេទទី៣ចេញពីក្លិបមួយនេះមានឈ្មោះល្បីប៉ុន្មានដួងដែរដូចជា កញ្ញាយេរយេរ កញ្ញាភេងខេក កញ្ញាប្រិមប្រិយ និងលោកវីតតារាប្រុសជាដើម។ ឱកាសខាងមុននេះយើងមានគម្រោងប្រកួតបវរកញ្ញាឯកភេទទី៣ដោយមានបេក្ខជន៣០នាក់រួចជាស្រេចហើយមកពីខេត្តក្រុងនានាដាក់ពាក្យ។ ក្នុង៣០នាក់យកតែ៣រូបមានពានជាប់លេខ៣រូបនិងប្រជាប្រិយ១រូប សូមទស្សនិកជនរង់ចាំឱកាសខាងមុខនេះ។

លោក ពិសិដ្ឋ អគ្គនាយកក្លិបGL Loungeបានមានប្រសាសន៍ចំពោះការបង្កើតកម្មវិធីខាងលើនេះថា លោកមានបំណងលើកទឹកចិត្តដល់ប្អូនៗភេទទី៣ដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តមួយតទៅទៀតខិតខំធ្វើការ។ លើសពីនេះលោកចង់ឲ្យពួកគាត់ចេះជៀសវាងនូវអំពើអ្វីដែលមិនគប្បីដែលសង្គមស្អប់ខ្ពើម។ លោកបន្តថាបេក្ខជនដែលចូលរួមទទួលពានលើកទឹកចិត្តនេះភាគច្រើនជាបុគ្គលិកផ្ទាល់ប្រចាំនៅក្លិបលោកហើយបុគ្គលិកនៅទីនេះមានច្រើនតែអ្នកសម្តែងលើឆាកភេទទី៣នេះមានតែ១៨នាក់ដែលពួកគេគឺទទួលបានពានរង្វាន់ផ្សេងៗគ្នាក្នុងនោះយើងជ្រើសរើសបែកចេញជាបួន ទី១គឺការរើសយកស្រីស្អាតទី២ អ្នកដែលឆ្នើម ទី៣អ្នកមានទេពកោសល្យ និងទី៤គឺពានប្រជាប្រិយភាព។ តារាទាំង១៨រូបនេះមានតួនាទីរបស់ពួកគាត់ផ្ទាល់ៗខ្លួន។ នេះជាលើកទី១ដែលរៀបចំកម្មវិធីធំបែបនេះហើយក្លិបរបស់លោកមានឈ្មោះថាជាក្លាស៊ីកមានរយៈពេល១១ឆ្នាំមកហើយ ប៉ុន្តែពេលនេះដូរជាក្លាស៊ីកណាយមកជាជីអិលវិញបានជិតមួយឆ្នាំមកដែរ។ ជាទូទៅការសម្តែងសូរបស់ពួកគាត់មានការប្លែកអារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យទស្សនិកជនបានសប្បាយចិត្តបាត់អស់ភាពនឿយហត់ហើយមានភ្ញៀវមកកម្សាន្តគ្រប់វ័យមិនថាចាស់ក្មេង ឬសំដៅថាជាអ្នកភេទទី៣ទេមកកន្លែងនោះ។

កញ្ញា យេរយេរ ដែលជាតារាភេទទី៣បានបំពេញការងារនៅទីនោះជាច្រើនឆ្នាំមកហើយនោះបានថ្លែងថា ពួកយើងមិនបានប្រើពេលវេលាទៅធ្វើអ្វីខុសនិងសង្គមឡើយដោយយើងបានយកសមត្ថភាពមកបម្រើការងារជាមួយភាពសប្បាយៗចែកជូនទស្សនិកជន។ ជាពិសេសពេលនេះនាងមានអារម្មណ៍រីករាយនៅពេលដែលកិច្ចការរបស់នាងបានហក់ទៅមុខមានឱកាសសម្តែងគ្រប់ស្ថានីយ៍ទូរទស្សន៍នានាមិនថាតែទូរទស្សន៍ទេ សូម្បីតែការចេញថតខារ៉ាអូខេមួយចំនួនក៏មានវត្តមានដូចគេដែរ។ ដូចនេះសូមបងប្អូនទាំងអស់កុំរើសអើងភេទទី៣ពួកយើងក៏មានបេះដូងមានគំនិតហើយពេលខ្លះមនុស្សមួយចំនួនបែរជាលួចធ្វើអំពើមិនល្អឲ្យសង្គមស្អប់ខ្ពើមក៏មានឃើញដែរ៕

IMG_0689

13125014_229052204136948_3270594820852896825_n

IMG_0702

IMG_0693

IMG_0690

IMG_0706

IMG_0664

IMG_0636

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print