ត្បូងឃ្មុំ៖ បើតាមរបាយការណ៍របស់ប៉ុស្តិនគរបាលមូលដ្ឋានចំនួន២ បានឲ្យដឹងថា គិតត្រឹមម៉ោង ២0:00នាទី ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៦ នេះ មានហេតុការខ្យល់កន្ត្រាក់បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅស្រុកត្បូងឃ្មុំ។
ក្នុងនោះនៅភូមិឯកភាព ឃុំជីរោទី២មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បានធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន 0៣ ខ្នង និងនៅភូមិស្លាបក្តោង ឃុំជប់ ខូចខាតផ្ទះប្រជាពលរដ្ឋ 0១ខ្នង ។
បច្ចុប្បន្នកំលាំងសមត្ថកិច្ចកំពុង ជួយអន្តរាគមន៍ក្នុងនាមការងារមនុស្សធម៍បឋមសិន៕
ដោយ វណ្ណះ
...