ខេត្តត្បូងឃ្មំុៈ ម៉ូតូ ៨ គ្រឿង មាន់ងាប់មួយក្បាល ចំណែក ជនល្មើសទាំងអស់បានរត់ជាន់ជើងគ្នាទាំងព្រលឹងចុងសក់ បាត់អស់ ដោយសារសមត្ថកិច្ចនគរបាលស្រុកចះុទៅបង្រ្កាប ខណៈពេលដែលពួកគេបើកលែងជល់មាន់លួចលាក់។
ករណីបង្រ្កាបកន្លែងជល់ មាន់ខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១០ៈ៣០នាទីព្រឹក ថ្ងៃទី0៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ ឡុង សារិន អធិការ រងនគរបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ
កម្លាំងសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ បានចុះបង្ក្រាបល្បែងជល់មាន់ខុសច្បាប់ នៅចំណុច ដីទំនេរ ក្រោយផ្ទះ ឈ្មោះ សេង ឆៃ វា៉ន ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកអធិការ រងបានបន្តថា ជាលទ្ធផល កម្លាំងនគរបាលបានចាប់យកម៉ូតូ ចំនួន 0៨ គ្រឿង ខ្សែសង្វៀន ២ដុំ មាន់ ងាប់១ក្បាល និងទ្រុងក្រុងមាន់ចំនួន១។ ចំណែកអ្នកលេង ល្មើសច្បាប់ទាំងអស់ បានរត់ខ្ចាត់ខ្ចាយគេចខ្លួនបាត់អស់។
បច្ចប្បន្នសំភារៈវត្ថុតាង ដែលបានចាប់យក ត្រូវបានកម្លាំងនគរបាល យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ៕
ដោយៈ វណ្ណះ