យប់មិញអ្នកបើកបរម្នាក់ត្រូវរថយន្តគាបស្លាប់នៅផែស្ងួតសូ​ ងួន

ចែករំលែក៖

ភ្នំពេញៈ​ បើករថយន្តរអិលគាបតៃកុងស្លាប់នៅផែស្ងួតសូ​ ងួន​ កាលពីវេលាម៉ោង២១និង១៥នាទីថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០១៦នៅចំនុចក្នុងផែស្ងួតសូ​ ងួនស្ថិតក្នុងភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ​ បណ្តាលអោយអ្នកបើកបរស្លាប់ពេលបញ្ជូនដល់គ្លីនិក។
ជនរងគ្រោះឈ្មោះផន ខេត្ត ភេទប្រុស​ អាយុ២៨ឆ្នាំ​ មានស្រុកកំណើតខេត្តកំពត​ ទីលំនៅបច្ចុប្បន្នភូមិសន្សំកុសល​ សង្កាត់បឹងទំពុនខណ្ឌមានជ័យ។
មុនពេលកើតហេតុជនរងគ្រោះបើករថយន្តរបស់កំពង់ផែស្វយ័តភ្នំពេញពណ៌ខៀវស្លាកលេខភ្នំពេញ3A1587មកផែស្ងួតសូ​ ងួនក្នុងបំណងមកផ្ទេរទំនិញលុះមកដល់កន្លែងកើតហេតុជនរងគ្រោះបានចុះពីលើឡានក្នុងបំណងមកបើកទ្វារកុងតឺន័រស្រាប់តែរថយន្តបានរអិលគាបជនរងគ្រោះជាមួយនិងរថយន្តមួយទៀតបណ្តាលអោយរបួសធ្ងន់ហើយស្លាប់តាមផ្លូវពេលបញ្ជូនមកក្លីនិកអង្គរធំ។​ តាមការពិនិត្យគ្រោះថ្នាក់ខាងលើបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបរមិនបានដាក់ហ្វ្រាំងដៃរថយន្ត​ ហើយខាងក្រុមហ៊ុនសូ​ ងួនក៏មិនសូវរៀបអោយមានសណ្តាប់ធ្នាប់សម្រាប់ទីតាំងផ្ទេរទំនិញផង។
បច្ចប្បន្នសពរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕​

image image image image image

សុខ​ ខេមរា​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print