ខេត្តពោធិ៍សាត់៖ រថយន្តសាំយ៉ុងចំណុះ ១៥កៅអី បើកលឿនដូចហោះបុកស៊ីអវីទាំងកម្រោលបណ្ដាលឲ្យផ្ងាពោះយកជើងទ្រមេឃកណ្ដាលទ្រូងផ្លូវលើស្ពានបង្ករបួសស្នាមចំណែកព្រលឹងរត់ចោលកាយដុំៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចលើស្ពានធ្លាម្អម ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា រថយន្តដែលក្រឡាប់ផ្ងាជើងម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-7342 បើកបរដោយឈ្មោះ សុីសុវត្ថិ សុជាត្រា ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមដំដំណើរជាមួយភរិយា រងរបួសស្រាលទាំងពីរនាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដ់ចំណុចកើតហេតុបានវាក់ជាមួយសត្វគោក៍ជាន់ហ្វាំង គ្រានោះក៍មានរថយន្តមួយគ្រឿងទៀតម៉ាក សាំយ៉ុង ចំណុះ១៥កៅអីដឹកអ្នកដំណើរមកពីបុណ្យ ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 2N-8641 មិនស្គាល់អតញាណ្ណអ្នកបើកបរ (រត់គេច) ធ្វើដំណើរស្របទិសគ្នាមកបុកពេញទំហឹង បណ្ដាលឲ្យរថយន្ត CRV ក្រឡាប់ផ្ងាទ្រជើងទ្រមេឃ ចំណែករថយន្តបង្ករេចង្កូតឡើងលើខឿនស្ពាន បង្ករបួសស្នាមភ័យស្លន់ស្លោគ្រប់ៗគ្នា។
លោកអធិការបន្តទៀតថា ចំពោះអ្នកធ្វើដំណើររករថយន្តជិះបន្ត ចំណែកវត្ថុតាងរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា ហើយយកទៅរក្សាទុកនៅអធិការដ្ឋាននគរស្រុកក្រគររងចាំធ្វើការដោះស្រាយគ្នាតាមនិតិវិធី៕
ដោយ៖ ប៉ឹម ពិន