កម្លាំងចម្រុះចុះរឹបអូសឈើប្រណិតប្រភេទធ្នង់ជាង១០០ដុំដែលឈ្មួញលាក់ទុកក្នុងចំការកៅស៊ូ

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងចម្រុះនាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និង កម្លាំងកងរាជអាវុធហត្ថស្រុកអូរជុំ ដែលដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះបង្ក្រាបបានឈើប្រណិតប្រភេទឈើធ្នង់ដែលមានមុខកាត់ចម្រុះ១០ សង់ទីម៉ែត្រគុណ២០,៣០,៤០,៥០,៦០,។ ប្រវែងមួយម៉ែត្រពីរតឹក(១,២០)ពេញមួយគោយន្តកែច្នៃ រីឯឈ្មួញបានរត់គេចខ្លួនបាត់។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីល្ងាចម៉ោង៤ និង០០នាទីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចដីចំការកៅស៊ូមួយកន្លែង ស្ថិតនៅក្នុងភូមិតងកាពូ ភូមិសាស្ត្រ ស្រុកអូរជុំ ខេត្តរតនគីរី។

តាមការឲ្យដឹងពីលោក ជា កុរណា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានជាក់លាក់ពីប្រជាពលរដ្ឋភ្លាមលោកក៏បានដឹកនាំកម្លាំងចាត់វិធានការចុះទៅជាបន្ទាន់ធ្វើការបង្ក្រាបភ្លាមៗ ចំណែកម្ចាស់ឈើជាឈ្មួញបានរត់គេចខ្លួន
បាត់ស្រមោលបន្សល់ទុកនិងឈើរាយប៉ាយតាមគល់កៅស៊ូ។

លោកនាយផ្នែកបន្តទៀតថា ក្នុងការប្រមែលប្រមូលកំណាត់ឈើតាមគល់កៅស៊ូទីនេះមួយដុំ ទីនោះមួយដុំបានចំណាយពេលជិតមួយម៉ោងឯណោះទើបរួចរាល់។ ម៉្យាងមេឃមិនអំណោយផល (ងងិតខ្យល់កន្ត្រាក់រកតែភ្លៀង)ក្រោយពេលប្រមូលចប់សព្វគ្រប់ ឈើទាំងអស់នោះ បានដឹកជញ្ចូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមានចំនួនប្រមាណជាងមួយរយដុំឯណោះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តមិនទាន់ធ្វើការវាស់វែងនៅឡើយនោះទេ៕

20160506182840 (2)

20160506182840 (1)

20160506183154

20160506183154 (1)

20160506183155

20160506182840

20160506183155 (1)

20160506182840 (3)

ដោយ៖ វុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print